ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្ដម ស៊ុន ចាន់ថុល និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១

ឯកឧត្ដម ស៊ុន ចាន់ថុល និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី កន្លងមក​តែងតែ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជា​រៀងរាល់ឆ្នាំ ដល់​កាកបាទក្រហម​កម្ពុជា​សម្រាប់​ទិវា ៨​ឧសភា​។ កន្លងមកនេះ លោក​ទេសរដ្ឋមន្ត្រី ក៏​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​

​នៅក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា សូម​អំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន មេត្តា​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​។​

​សប្បុរសជន​មានបំណង​បរិច្ចាគ​មក​ទីស្នាក់ការ​កណ្តាល សូម​ទំនាក់ទំនង​៖
១៖ លោកជំទាវ ពុំ ចន្ទី​នី 012 921 105
២៖ លោកជំទាវ ម៉ែន នារី​សោ​ភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេ​លីត 017 248 888

Filed in: ព័ត៌មានជាតិ