ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ពី​បទ​គប់​កញ្ចក់​រថ​យន្ត​

ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ពី​បទ​គប់​កញ្ចក់​រថ​យន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣:២០ នាទី នៅ​ចំណុច ភូមិ ២០ ឧសភា​សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​វ៉ា​ន់តា​រ៉ា​នាយរង​ការិយាល័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា (​គប់​កញ្ចក់​រថយន្ត​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ឌិន ពៅ ហៅ​ង៉ោ​ល ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃទទឹង​ឃុំ ជ្រៃ​ស្រុក ថ្មគោល​ខេត្ត​បាត់ដំបង មកកាន់​ស្នងការដ្ឋាន ។

​ក្រោយពី​បាន​ធ្វើ​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ៖ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១៨:៣០ នាទី ជនសង្ស័យ​បាន​ចេញពីផ្ទះ​ដែល ស្ថិតនៅក្នុង​ភូមិ​ព្រៃទទឹង​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ សត់ ភេទ​ប្រុស​អាយុ ប្រហែល​២៦​ឆ្នាំ ដោយ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ដើម្បី​មក​ហូបចុក​នៅក្នុង​ក្រុង​បាត់ដំបង​លុះដល់​ពេល​ត្រឡប់ទៅផ្ទះ​វិញ​។​

​ជនសង្ស័យ ក៏​ស្រវឹង ស្រា តិចៗ​ដែរ​នៅពេល​ជិះ​ម៉ូតូ​តាមផ្លូវ​ដល់​ចំណុច​មុខ​វត្ត​រូង​ស្រាប់ តែ​មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង​បើក​មក​ឆាប ជនសង្ស័យ​ដែល​កំពុង​ជិះ​ម៉ូតូ តាម​ផ្លូវ​ពេលនោះ ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ​រើស​យក​ដុំថ្ម ០១ ដុំ គប់​ទៅលើ​កញ្ចក់​រថយន្ត​នោះ ហើយក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លូន រហូត​ដល់​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣ :២០​នាទី ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​មក​កាន់​ស្នងការដ្ឋាន​។

​ជនរងគ្រោះ​មាន ឈ្មោះ​ជឹង​ប៉ូច​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មាន​ទីលំនៅ ភូមិ អូរ​តា​គាំ ១​សង្កាត់ ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត បាត់ដំបង​។

​សម្ភារៈ​ខូចខាត​មាន ៖ – រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 3A 1679 បែក​កញ្ចក់​ក្រោយ ។​

​វត្ថុតាង​ដកហូត រួមមាន​៖ – ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ បាត់ដំបង​1Q 5482 ( ដែល​ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព )

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ