ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២១ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ តាមរយៈ​កម្មវិធី Zoom Meeting

​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២១ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ តាមរយៈ​កម្មវិធី Zoom Meeting
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ០៨,៣០០​នាទី ក្រុមប្រឹក្សា​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២១ តាមរយៈ​កម្មវិធី​Zoom Meeting ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ពិនិត្យ និង​អនុម័ត កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖
១-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ។​
២-​ពិនិត្យ និង​អនុម័ត សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ខែមីនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៣-​ពិនិត្យ និង​អនុម័ត សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៤-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​កុម្ភៈ និង​ខែមីនា ឆ្នាំ​២០២១ ដែល​បានមកពី​ការផ្ដល់សេវា​សាធារណៈ ជូន​ដល់​មន្ដ្រី​បុគ្គលិក​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៥-​ពិនិត្យ​ឆ្លង​សេចក្ដីព្រាង​ប្រតិទិន​ការងារ​សម្រាប់​ដំណើ​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) របស់​រដ្ឋបាល​ខណ្ឌដូនពេញ និង​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ និង​កសាង​កម្មវិធី​បិ​និយោគ​បី​ឆ្នាំ​រំកិល​(២០២២-២០២៤) ។​
៦-​ការងារ​សំខាន់​ផ្សេងៗ​
-​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ការងារ​ធ្វើ​ចត្តា​ឡី​ស័ក ។​
-​បន្ដ​ជម្រុញ ផ្សព្វផ្សាយ វិធានការ (៣​កុំ ៣​ការពារ​) និង​បន្ដ​ធ្វើ QR code តាម​មូលដ្ឋាន​អាជីវកម្ម និង​ការចែក​ម៉ាស​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១ និង​ទី​រួម​ផ្សារ​ទាំង​៣ ។​
-​ការងារ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន ក្នុង​ការរួមចំណែក​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​មូលដ្ឋាន​។

Filed in: ព័ត៌មានជាតិ