ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្ដេច​ក្រឡាហោម​សខេង​សេចក្ដី​អំណរ​សាទរ​និង​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​គោរព​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់​៧០​ឈានចូល​៧១​ឆ្នាំ​

សម្ដេច​ក្រឡាហោម​សខេង​សេចក្ដី​អំណរ​សាទរ​និង​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​គោរព​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់​៧០​ឈានចូល​៧១​ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ក្នុងនាម​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ និង​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​សារ​ជូនពរ​ប្រកប​ដោយ​សេចក្ដី​អំណរ​សាទរ និង​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង គោរព​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដ៏​មង្គល​ថ្លៃថ្លា​នៃ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧០ ឈានចូល ៧១​ឆ្នាំ​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ដ៏​ស្មោះស្ម័គ្រ ចំពោះ​ការដឹកនាំ​ប្រកប​ដោយ​វីរភាព​ដ៏​អង់អាច និង ឈ្លាសវៃ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​តែង​ខិតខំ​យក​អស់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី ពុះពារ ជម្នះ​រាល់​ឧបសគ្គ ក្នុង​ការដោះស្រាយ​នូវ​រាល់​ការលំបាក​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហា​វកូវី​ដ​-១៩​។​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ក្រោម​មគ្គុទ្ទេសក៍​ប្រកបដោយ ភាព​ប៉ិនប្រសប់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គោលនយោបាយ​គន្លឹះ​លើ​វិស័យ​សំខាន់ៗ​ត្រូវបាន​កែលំអ និង​វិធានការ​ជាក់ស្តែង​ចាំបាច់​នានា ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​កាត់បន្ថយ​ផល​ប៉ះពាល់​មក​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​គាំទ្រ​ដល់​សុខុមាលភាព​សង្គម និង​ការរក្សា​លំនឹង​សេដ្ឋកិច្ច​បាន​ល្អប្រសើរ ក្នុង​គោលដៅ​រួមចំណែក​ធានា​បាន​រឹងមាំ​នូវ​សន្តិសុខ និង​ស្ថិរភាព​ជាតិ ដោយ ឈរ​លើ​ស្មារតី​តម្កល់​ជា​អាទិភាព​នូវ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ។​

​តាង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ និង​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម បាន​គោរព​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​តាម​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ជូន សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​ចៀសផុត​ពី​រោគាព្យាធិ​ទាំងឡាយ​ទាំងពួង កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ