ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​៖ វិទ្យុ​អាស៊ីសេរី និង​ខ្មែរ​ស៊ីឈ្នួល​បរទេស មិនគួរ​ផ្សាយ​បំបាក់ទឹកចិត្ត​ឧកញ៉ា ដែល​បរិច្ចាគ​ថវិកា​ជួយ​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» នោះទេ

ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​៖ វិទ្យុ​អាស៊ីសេរី និង​ខ្មែរ​ស៊ីឈ្នួល​បរទេស មិនគួរ​ផ្សាយ​បំបាក់ទឹកចិត្ត​ឧកញ៉ា ដែល​បរិច្ចាគ​ថវិកា​ជួយ​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» នោះទេ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ជុំ កុសល ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​លើកឡើង​ថា វិទ្យុ​អាស៊ីសេរី និង​ខ្មែរ​មួយក្រុម​ដែល​ស៉ីឈ្នួល​បរទេស មិនគួរ​ផ្សាយ​ព័ត៌មាន​វាយប្រហារ​បំបាក់ទឹកចិត្ត​សប្បុរស​របស់​ឧកញ៉ា ដែល​បរិច្ចាគ​ថវិកា ជួយ​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» ដើម្បី​យក​ទុក​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ នោះទេ​។​

​តាមរយៈ Facebook ផ្លូវការ​, លោក ជុំ កុសល បាន​ណែនាំ​ដល់​វិទ្យុ​អាស៊ីសេរី និង​ខ្មែរ​មួយក្រុម​ដែល​ស៉ីឈ្នួល​បរទេស​ទាំងនោះ គួរ​ផ្សាយ​លើកទឹកចិត្ត​ឧកញ៉ា ដែល​ខំ​បរិច្ចាគ​ថវិកា​ជួយ​ជាតិ ប្រសើរ​ជាង​វាយប្រហារ​ពួក​គាត់​បែបនេះ​។ លោក​ថែមទាំង​បាន​ថ្កោលទោស និង​ចាត់​ទុក​ពួកគេ ជា​មនុស្ស​គ្មាន​ឈាមជ័រ​ជា​ខ្មែរ​ទៀតផង​។​

​ការលើកឡើង​របស់ ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី ដែល​គេ​ស្គាល់​ថា​ជា​វិទ្យុ​មាន​និន្នាការ​បម្រើ​ឲ្យ​បរទេស បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ក្រោម​ចំណងជើង​ថា «​អ្នកឃ្លាំមើល​សង្គម​សង្ស័យ​លុយ​ក្រុម​ឈ្មួញ​ឲ្យ​រដ្ឋាភិបាល​ជា​ការលាង​លុយ​ច្រើនជាង​សប្បុរសធម៌​»​។ ក្នុង​អត្ថបទ​របស់​ខ្លួន វិទ្យុ​អាស៊ីសេរី​បាន​សម្ភាស​ខ្មែរ​មួយក្រុម ដែល​ជា​ក្រុម​តែងតែ​និយាយ​អាក្រក់​ពី​កម្ពុជា​គ្រប់​រឿង មក​បញ្ចេញ​មតិយោបល់​តាម​ការនឹកឃើញ​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ជា​អំណេះអំណាង​គាំទ្រ​អត្ថបទ​ខាងលើ ទាំង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​ក្នុង​សំណេ​រលើ Facebook ដោយ​មានភ្ជាប់ Screenshot អត្ថបទ​ព័ត៌មាន​អាស៊ីសេរី​ផង​នោះ លោក ជុំ កុសល បាន​ដាក់​សំណួរ​ថា តើ​ឧកញ៉ា​ដែល​មាន​ទ្រព្យធន​ច្រើន​នៅ​កម្ពុជា​មាន​ប៉ុន្មាន​នាក់​? បើ​មិន​មុខ​ដដែល តើ​ទៅ​រក​មុខ​អ្នកថ្មី​ឯណា​ទៀត​?

​លោក​បាន​ផ្តល់​ជា​គំនិត​វិញ​ថា «​បើ​ក្រុមមនុស្ស​ខ្មែរ​មួយ​ក្រុម ដែល​កំពុង​ស៉ីឈ្នួល​បរទេស​ខំ​ផ្សព្វផ្សាយ​អាក្រក់​គ្រប់​រឿង​ពី​កម្ពុជា មាន​ឈាម​ជា​ខ្មែរ​ពិតប្រាកដ គួរ​ណាស់​តែ​លើកទឹកចិត្ត​ដល់​ក្រុម​ឧកញ៉ា​ទាំងនោះ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុងការ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ស្ថានភាព​នេះ មិនមែន​មក​បំបាក់ទឹកចិត្ត​សប្បុរស​របស់​ពួកគាត់​បែបនេះ​ទេ​»​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១ បាន​ប្រកាស​ពី​ការទិញ​មន្ទីរពេទ្យ​នគរ​ទេព ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ដាក់ថា មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ ដើម្បី​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​របស់​រដ្ឋ​។ ក្រោយ​ការប្រកាស​របស់​សម្ដេច​តេជោ ហ៊ុន សែន មាន​សប្បុរសជន​ជាច្រើន​នាក់ (​អ្នកឧកញ៉ា និង​ឧកញ៉ា​) បាន​ចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​មន្ទីរពេទ្យ​មួយ​នេះ​។​

​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ បាន​ប្រោស​ប្រទាន​ព្រះរាជសារ​សម្តែង​នូវ​អំណរគុណ​ដ៏​ខ្ពង់ខ្ពស់ និង​សូម​កោតសរសើរ​ដ៏​កក់ក្តៅ​បំផុត ចំពោះ​ការខិតខំ​បំពេញ​ភារកិច្ច​របស់​ស​ម្តេច​តេជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​សមាជិក​-​សមាជិកា ដ៏​ឧត្តុង្គឧត្តម​ទាំងអស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការទិញ​មន្ទីរពេទ្យ​ខាងលើ​។ សម្តេចម៉ែ​បាន​មាន​ព្រះតម្រិះ​ចាត់ទុកថា នោះ​ជា​ការងារ​ដ៏​ល្អ​មួយ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ