ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

«​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព នឹង​ប្រែ​ក្លាយទៅជា មន្ទីរពេទ្យ ហ្លួង​ម៉ែ​»

«​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព នឹង​ប្រែ​ក្លាយទៅជា មន្ទីរពេទ្យ ហ្លួង​ម៉ែ​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) អគារ​មន្ទីរពេទ្យ​ដ៏​ធំ​ស្កឹមស្កៃ​ដែល​មានឈ្មោះ​ថា មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព នឹង​ត្រូវ​ប្រែក្លាយ​ឈ្មោះ​ទៅ​ជា «​មន្ទីរពេទ្យ ហ្លួង​ម៉ែ » បន្ទាប់​ពី សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​តប​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ នៃ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រសិទ្ធ​នាម​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ទៅជា មន្ទីរពេទ្យ ហ្លួង​ម៉ែ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការចរចារ​ក្នុងការ​ទិញ​យក​មន្ទីរ​ពេទ្យ​នេះ​នាពេលខាងមុខ ហើយ​ប្រែក្លាយ​ទៅ​ជា​កន្លែង​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូវី​ត​១៩ ។​

​អង្គ​សម្តេច​ព្រះមហាក្សត្រី ព្រះ​វររ​ជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​មាន​ព្រះរាជ​តម្រិៈ​ដង្ហែ​តាម​ជានិច្ច​ចំពោះ​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា ព្រះវររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​នៃ​យើង ដែល​ព្រះអង្គ​តែងតែ​មាន​ព្រះរាជ​ហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​សុខាភិបាល ជា​ពិសេស​បញ្ហា​សុខភាព​របស់​បងប្អូន​ប្រជានុរាស្ត្រ​ជា​កូនចៅ តាមរយៈ​ការ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជា​ព្រះរាជ​សមិទ្ធផល​នានា​ជាច្រើន​ដែល​បម្រើឲ្យ​វិស័យ​សុខាភិបាល​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រោស​ព្រះរាជទាន​ព្រះ​រាជទ្រព្យ​ជូន​ដល់​តាម​បណ្តា​មន្ទីរពេទ្យ​នានា ដើម្បី​គាំទ្រ​ដំណើរ​ការពិនិត្យ​ព្យាបាល​ជូន​ដល់​ប្រជានុរាស្ត្រ​ជា​កូនចៅ ព្រមទាំង​ព្រះរាជ​សកម្មភាព​ជាច្រើន​ឥត​គណនា​ផ្សេងទៀត ។​

Filed in: ព័ត៌មានជាតិ