ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រសួងសុខាភិបាលរួមជាមួយសាលារាជធានីភ្នំពេញសម្រេចយកវិទ្យាស្ថានហ្វឹកហ្វឺន (ឧដុង្គ)ខេត្តកំពង់ស្ពឺជាកន្លែងព្យាបាលជំងឺកូវីដ១៩..!

ក្រសួងសុខាភិបាលរួមជាមួយសាលារាជធានីភ្នំពេញសម្រេចយកវិទ្យាស្ថានហ្វឹកហ្វឺន (ឧដុង្គ)ខេត្តកំពង់ស្ពឺជាកន្លែងព្យាបាលជំងឺកូវីដ១៩..!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សម្របសម្រួល កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្មរ​ក្សាស​ន្តិ​ភាព ឯកឧត្តម មាន ច័ន្ទ​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍​(PKO) និង​វិទ្យាស្ថាន​ហ្វឹកហ្វឺន (​ឧដុង្គ​) ខេត្ត​កំពង់ស្ពឺ ។​

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​បាន​សម្រេច​យក​មណ្ឌល​ចត្តា​ឡី​ស័ក ២​កន្លែង​ទៀត​របស់​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំង​រក្សាសន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម រួមមាន​៖ មណ្ឌល​ចត្តា​ឡីស័​កនៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍​(PKO) ស្រុក​ភ្នំស្រួច និង​មណ្ឌល​ចត្តា​ឡីស័​កនៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​(​ឧត្តុង្គ ) ខេត្ត​កំពង់ស្ពឺ ធ្វើជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍​ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី ក្នុងនាម​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ថា​ការ​យក​មណ្ឌល​ចត្តា​ឡី​ស័កទាំង​ពីរ​កន្លែងរ​បស់​អង្គភាព​ទ័ព​មួក​ខៀវ​សម្រាប់​ធ្វើ​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ លើ​កងកំលាំង​យោធា និង​ពលរដ្ឋ​ស៊ីវិល គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុមគ្រូពេទ្យ​ទ័ព​មួក​ខៀវ​យើង​ទាំងអស់​មាន​បទពិសោធន៍ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​បាន​ជាសះស្បើយ ជាពិសេស​ការព្យាបាល​ជាសះស្បើយ​ចំពោះ​អ្នកជំងឺ​ទ័ព​មួក​ខៀវ​មក​ពី​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល​លើកចុងក្រោយ​បាន​ជា​ចំនួន​៩​នាក់ និង​ខណៈ ២​នាក់​ទៀត​កំពុង​ព្យាបាល​បន្ត ។​

​សូមបញ្ជាក់​ថា នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​ទីតាំង​ថ្មី​នេះ ក្រុមគ្រូពេទ្យ ក៏​បាន​អញ្ជើញ​មក​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជូន​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ១១៧​នាក់ ដែល​ទើប​ត្រឡប់មក​ពី​ប្រទេស​លី​បង់ និង​សាធារណៈ​អាហ្វ្រឹក​កណ្តាល និង​ទើប​បាន​បញ្ចប់​ការធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ​ផងដែរ​។​

​នាយ​ឧត្តមសេនីយ​ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី បាន​បញ្ជាក់​ដែរ​ថា សម្រាប់​កងទ័ព​មួក​ខៀវ​ដែល​កំពុង​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ក្រៅប្រទេស បច្ចុប្បន្ន​គឺ​មាន​ទ័ព​មួក​ខៀវ​នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង សាធារណៈរដ្ឋ​អាហ្វ្រីក​កណ្តាល និង​លី​បង់ គឺ​បាន​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​អស់​ហើយ​ដោយឡែក​កងកម្លាំង​ត្រៀមចុះ​ឈ្មោះ​បន្ត​ផងដែរ ។​

Filed in: ព័ត៌មានជាតិ