ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ដោយ​មាន​ការ​សម្រប​សម្រូល​ពី​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជ​អាជ្ងា​រងអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៨​កញ្ចប់ (០២​កញ្ចប់​ធំ​ល្មម​និង ០៦​កញ្ចប់​តូច​) និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួន​ទៀត​ផង​ដែរ​។

​ជនសង្ស័យ​ទាំង​០៤​នាក់​រួមមាន ៖
១/​ឈ្មោះ ថន ចន្ថា ភេទ ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​

២/​បាន សីហា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​

៣/​ឈ្មោះ វុ​ធ ជឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន រស់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​

៤/​ឈ្មោះ ម៉ុត ចន្ទ​លី​ណា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន​រស់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ