ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ត្រី យិត សា​អឿន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក អនុសេនីយ៍ទោ សាន់ ថា ជំនួយការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តាំងគោក ដែល​បាន​មរណៈភាព​

លោក​ឧត្តមសេនីយ៍ត្រី យិត សា​អឿន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក អនុសេនីយ៍ទោ សាន់ ថា ជំនួយការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តាំងគោក ដែល​បាន​មរណៈភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)÷​ព្រឹក​ថ្ងៃ​សៅរ៍ ៧ កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​..​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី យិត សា​អឿន មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក អនុសេនីយ៍ទោ សាន់ ថា ជំនួយការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តាំងគោក ដែល​បាន​មរណៈភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង បាន​នាំយក​បច្ច័យ​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​១០,៣០៥,០០០​រៀល បច្ច័យ​ចូលរួម​រំលែក​ទុក្ខ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ចំនួន ៨០០,០០០​រៀល និង​បច្ច័យ​ចូលរួម​រំលែក​ទុក្ខ​របស់​មន្ទីរ​ពន្ធដា​ខេត្តកំពង់ធំ​ចំនួន ២,៣០០,០០០​រៀល សរុប​ចំនួន ១៣.៤០៥.០០០​រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយឡែក ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​អគ្គនាយក នាយកដ្ឋាន​ពន្ធដា បាន​ចូល​បច្ច័យ​បុណ្យសព​ចំនួន ២០.០០០​ដុល្លារ ផងដែរ​៕

Filed in: ព័ត៌មានជាតិ