ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុម​ការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុង​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​

អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ដឹកនាំ​ក្រុម​ការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន ចុះ​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​កំពុង​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១ លោក សៀ សុខុម អភិបាលរង​ស្រុក​សាលា​ក្រៅ និង ជា​អនុប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន លោក​បាន​ដឹកនាំ​ក្រុមការងា​រស​.​ស​.​យ​.​ក​មូលដ្ឋាន នាំយក​ស្បៀ ង ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ចត្កា​ឡី​ស័ក​ក្នុង​ផ្ទះ​តាម​ភូមិ​នានា ចំនួន​០៦​គ្រួសារ ។​

​ក្នុង​កិច្ច​ចុះសួរសុខទុក្ខ និង ផ្តល់​ស្បៀង​ដល់​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ចត្តា​ឡីស័​កក្នុងផ្ទះ លោក សៀ សុខុម អភិបាលរង​ស្រុក និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក​ខេត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា ៖ បន្ទាប់​ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ជាប្រ ធា​នស​.​ស​.​យ​.​ក​ខេត្ត លោក​បាន​ដឹននាំ​ក្រុម​ការងារ​យុវជន ស​.​ស​.​យ​.​ក មូលដ្ឋាន​ឃុំ​សាលា​ក្រៅ ឃុំ​ស្ទឹងត្រង់ និង​ឃុំ​អូរអណ្តូង ចុះសួរសុខទុក្ខ និង ផ្តល់​ស្បៀង​ជា​គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជាពលរដ្ឋ​ចំនួន​០៦​គ្រួសារ​ខាងលើ ។​

​លោក​បន្ត​ទៀត​ថា ក្នុងនោះ​នៅ​ឃុំ​ស្ទឹងត្រង់​ចំនួន​០២​គ្រួសារ ឃុំ​អូរអណ្តូង​០៣​គ្រួសារ និង​ឃុំ​សាលា​ក្រៅ​0១​គ្រួសារ​ផង​ដែរ ។​

​ទន្ទឹម​នឹង​ការផ្តល់​ស្បៀង​នោះដែរ ក្រុមការងារ ក៏​បាន​ឆ្លៀតឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់តែច្បាស់ និង​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ (០៣​ការពារ និង​០៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រ សួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-19 ។​

​លោក​បន្ថែម​ទៀត​ថា នេះ​ជា​ទឹកចិត្ត​របស់​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក ដែល​តែងតែ​យកចិត្តទុកដាក់ ដល់​បងប្អូន​ប្រជាបលរដ្ឋ ព្រោះ​នេះ​គឺជា​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​យើង​នឹង​អត់ធ្មត់​ជាមួយ​គ្នា​បន្ត​ទៀត ។​

​លើសពីនេះ មិន​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័ក ដើរ​ហើរ​ចេញពី​ក្រៅ​ខ្សែ ដែល​ក្រុម​ការងារ​បាន​ហ៊ុ​ព័ទ្ធជុំវិញ​ផ្ទះ ដោយ​គ្មាន​ការអនុញ្ញាត​នោះឡើយ ។ លោក​ក៏​បាន​ណែនាំ​ម្តង​ហើយ​ម្តងទៀត​ថា បើសិនជា​ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​ក្រុមគ្រួសារ និង​ស្រឡាញ់​សង្គមជាតិ នោះ​ត្រូវតែ​ចូលរួម​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ហើយ​បើសិនជា​នៅតែ​រឹង​ចចេស រហូតដល់​មាន​ការឆ្លង​ជម្ងឺ​ក្នុង​សហគមន៍ អ្នក​ដែល​ត្រូវ​ប្រព្រឹត្ត ត្រូវ​ទទួលរង​ការពិន័យ និង​ដាក់​ទោសទណ្ឌ​ថែមទៀត​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ៖ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មេភូមិ បាន​រាយការណ៍​ថា មាន​ប្រជា​ពល រដ្ឋ​មួយ​ចំនួន ដែល​ទើបតែ​ចូលមក​ពី​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​កណ្តាល និង រាជធានី​ភ្នំពេញ​ជាដើម ខណ​:​ដែល​នៅ​ទី​នោះ​កំពុង​មាន​ករណី​ផ្ទុះឡើង នៃ​ជម្ងឺ​កូវី​ដ​-១៩ គួរឱ្យ​ព្រួយបារម្ភ ។ ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​ពួកគាត់ ធ្វើ​ចត្តា​ឡីស័​កក្នុងផ្ទះ​មួយរយ​:​ពេល​សិន (១៤​ថ្ងៃ​) គឺ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ ដើម្បី​រក្សា​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍ ។ ពេល​ពួកគាត់​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក មិន​អាច​ចេញទៅ​ប្រកប​មុខរបរ​បាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​ក្រុមការងារ ចុះ​ទៅ​សួរសុខទុក្ខ និង ផ្តល់​ស្បៀងអាហារ​តែម្តង ។​

​គួរ​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ ស្បៀងអាហារ ដែល​ក្រុមការងារ​ចុះ​ចែក​ជូន​ដល់​គ្រួសារ​ធ្វើ​ច​ក្តា​ឡី​ស័កនី មួយៗ ទទួលបាន ៖ អង្ករ​២៥​គីឡូក្រាម​,​មី​០១​កេះ​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​, អំបិល​,​ប៊ីចេង​,​ស្ករស ,​ទឹក​សុទ្ធ និង​ត្រីខ​ផងដែរ ៕
​

Filed in: ព័ត៌មានជាតិ