ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែល​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ជួសជុល​កែលំអ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះទៅ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​។​

​ការរៀបចំ​មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែល​មាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

​មន្ទីរពេទ្យ​នគរ​ទេព​អាចដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០​គ្រែ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន​៨០​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​៤២០​គ្រែ​។​មន្ទីរពេទ្យ​នេះ​ក៏​មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​តាម​ស្តង់ដារ​ជា​មន្ទីរពេទ្យ​សម្ព​ព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ​៕

​ទន្ទឹម​នឹង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​នៅ​តាម​ទីសាធារណៈ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ មុខមាត់​ត្រចៀក ជាមួយ​សាប៊ូ ចិ​ល ឬ​ទឹក​អាល់​កុល ហើយ​ត្រួវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​ចម្ងាយ​ជាង​១​ម៉ែត្រ​កន្លះ​ពីគ្នា​៕

Filed in: ព័ត៌មានជាតិ