ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​អភិបាលខេត្ត​ព្រះសីហនុ​៖ ទីតាំង​៣​កន្លែង​ទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើតកូ​វីដ ត្រូវបាន​បញ្ចប់​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ

​អភិបាលខេត្ត​ព្រះសីហនុ​៖ ទីតាំង​៣​កន្លែង​ទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើតកូ​វីដ ត្រូវបាន​បញ្ចប់​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០១​នេះ បើតាម​សេចក្តីសម្រេច​របស់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ទីតាំង​ចំនួន​៣​កន្លែង​ទៀត នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ចប់​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​ឲ្យ​ដំណើរការ​អាជីវកម្ម​វិញ​។​

​ទីតាំង​ទាំង​៣ នោះ​រួមមាន​៖
*​ទី​១៖ សណ្ឋាគា​រស៉ីង​ហ្សា​វ័ន
*​ទី​២៖ មណ្ឌល​ពហុ​ព្យាបាល​អន្តរជាតិ ក្រុងព្រះសីហនុ​
*​ទី​៣៖ សណ្ឋាគារ​ជិនហ្វឹង​។​
​សូមជម្រាបថា កម្ពុជា​កំពុង​ជួបប្រទះ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩ យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ជា​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​ធ្វើឲ្យ​ទីតាំង​ជាច្រើន​ដែល​ពាក់ព័ន្ធ ត្រូវ​បង្ខំចិត្ត​បិទ​ជា​បណ្តោះអាសន្ន​។ គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១៥០៥​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៨៤០​នាក់​, អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៦២​នាក់​, អ្នកជំងឺ​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩៕

​សូម​អាន​សេចក្តីសម្រេច​របស់​អភិបាលខេត្ត​ព្រះសីហនុ ខាងក្រោម​៖

Filed in: ព័ត៌មានជាតិ