ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖ នេះ​ជា​ពេលដែល​យើង​ត្រូវ​ពង្រឹងស្មារតី ប្រកប​ដោយ​ភាពស្មោះត្រង់ អង់អាច​ក្លាហាន ដើម្បី​រួម​កម្លាំង​សាមគ្គី​គ្នា បិទ​បញ្ចប់​ព្រឹត្តការណ៍​សហ​គ​មន៍ ២០​កុម្ភៈ !

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖ នេះ​ជា​ពេលដែល​យើង​ត្រូវ​ពង្រឹងស្មារតី ប្រកប​ដោយ​ភាពស្មោះត្រង់ អង់អាច​ក្លាហាន ដើម្បី​រួម​កម្លាំង​សាមគ្គី​គ្នា បិទ​បញ្ចប់​ព្រឹត្តការណ៍​សហ​គ​មន៍ ២០​កុម្ភៈ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូម​កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រីរាជការ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ភាពម្ចាស់ការ​ខ្លួន​ឯង ដោយ​ទៅ​ធ្វើ​ការពិគ្រោះ ជាមួយ​មន្ត្រី​សុខាភិបាល ប្រកប​ដោយ​ភាពស្មោះត្រង់ អង់អាច​ក្លាហាន មិន​មាន​ការលាក់លៀម ឬ​អៀនខ្មាស់ បើ​មាន​អា​ការៈគួរ​សង្ស័យ​ណាមួយ​កើត​ទ្បើង ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឈានដល់​ការបិទ​បញ្ចប់​ព្រឹត្តការណ៍​សហ​គ​មន៍ ២០​កុម្ភៈ ក្នុង​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​។

​ពី​ព្រោះនេះ​ជា​ដំណាក់កាល​លំបាក​ដែល​ត្រូវការ​ចូលរួម​ពី​កងកម្លាំង​ប្រជា​ការពារ កង​នគរបាលជាតិ កងរាជអាវុធហត្ថ បាន​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​គ្រប់គ្រង​តំបន់​ចត្តា​ទ្បី​ស័​ក ក្នុង​ស្ថានការណ៍​ចាំបាច់​កើត​ទ្បើង ដែល​ទាមទារ​ឲ្យមាន​កម្លាំង​ជំនួយ​បន្ថែម ក្នុង​ការការពា​រការ​បន្ត​ឆ្លង​រាលដាល​ទៅ​ក្នុង​សហគមន៍ និង​សង្គម​គ្រួសារ​។​

​ជាក់ស្តែង ដើម្បី​ធានាបាន​នូវ​ការ​ជាសះស្បើយ សម្រាប់​អ្នកជំងឺ​គ្រប់រូប ទោះបីជា​ជំងឺ​កូវី​ដ​-១៩​បាន​បំ​ប្លែងខ្លួន យ៉ាង​ក៏ដោយ ក៏​យើង​បន្ត​រក្សា​នូវ​ការប្រឹងប្រែង និង​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​សន្ទុះ​នៃ​ការឆ្លង បាន​កើន​ទ្បើង​គួរឱ្យ​ចាប់អារម្មណ៍ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​មាន​ទាំង​ករណី​នាំចូល និង​ទាំង​ករណី​រីក​រាលដាល​ក្នុង​សហគមន៍ តែ​យើង​មិន​បាន​បាត់​នូវ​ភាពម្ចាស់ការ ក្នុង​ការគ្រប់គ្រង និង​ព្យាបាល​ទ្បើយ ហើយ​ថែមទាំង​បន្ត​យកចិត្តទុកដាក់​កើន​ទ្បើង ក្នុង​ការទប់ស្កាត់ កុំឱ្យ​មាន​ការរីក​រាល​ដាល​ខ្លាំង​ជាងនេះទៀត ជាពិសេស​ក្នុង​អំ​ទ្បុង​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់ នាពេលខាងមុខ​៕
​

Filed in: ព័ត៌មានជាតិ