ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ណុប ដា​រ៉ា នាំយក​ម៉ាស់​ចំនួន​២០,០០០​ម៉ាស់​ប្រគល់ជូន​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រេី​ប្រាស់​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​

​ឯកឧត្តម ណុប ដា​រ៉ា នាំយក​ម៉ាស់​ចំនួន​២០,០០០​ម៉ាស់​ប្រគល់ជូន​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រេី​ប្រាស់​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ​២០២១ នេះ​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចាត់​តំណាង​ឱ្យ​នាំ​យក​ម៉ាស់​ចំនួន​២០,០០០​ម៉ាស់​(​ពីរម៉ឺន​ម៉ាស់​) មក​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បាត់ដំបង​សម្រាប់​ប្រើប្រាស់​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ​។

​អញ្ជេី​ញ​ចូលរួម​ទទួលម៉ាស់​ក្នុង​ឱកាស​នេះ​មាន​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​លោក លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ និង​កងកម្លាំង​នគរបាល​ជា​ច្រេី​ន​រូប​។

​ក្នុង​ក្តី​រីករាយ​បំផុត​នេះ​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ព្រមទាំង​ថ្នាក់ដឹកនាំ​និង​កងកម្លាំង​នគរបាល​ទាំងអស់​សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​អភិបាលរង​ខេត្ត​បាត់ដំបង ជាមួយ​នេះ​សូម​គោរព​ជូនពរ​ឯកឧត្តម លោកជំទាវ​ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់​សូម​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ