ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​!

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​កូវី​ដ​-១៩ បើ​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ការជួប​ជុំរៀប​មង្គល​ការ ឡើងផ្ទះ និង​បុណ្យទាន សូម​ពន្យារ​ពេល​សិន និង​សូម​បន្ត​ចូលរួម​ជាមួយ​វិធានការ ៣​ការពារ ៣​កុំ នេះ​ឲ្យបាន​ល្អ​ប្រសើរ​។​

​ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ដោយ​អនុវត្ត​តាម​ការណែនាំ​ចង្អុលបង្ហាញ​របស់លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គោរព​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រោម​ឱវាទ​ទាំងអស់​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា កុំថាឡើយ យើង​ជា​កងកម្លាំង បើ​ទោះបី​យើង​ជា​ពលរដ្ឋ​សាមញ្ញ ក៏​ត្រូវ​ចូលរួម​ឲ្យ​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ បង្កា ទប់ស្កាត់ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ចម្រុះ​គ្រប់​ប្រភេទ ក្នុងការ​ដាស់តឿន​ក្រើនរំលឹក និង​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ អនុវត្ត​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​បន្ត​ចូលរួម ប្រចាំការ ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅ​តាម​ទីតាំង ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ឆ្លងកូវី​ដ​-១៩ (COVID-19) ក្នុង​រាជធានី​ភ្នំពេញ មាន​ជាង​100​ទីតាំង ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​
​វិធានការ​៣​ការពារ រួមមាន ៖
1.​ពាក់​មាស់​
2.​លាងដៃ​
3.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ ឡើងទៅ ឲ្យបាន​គ្រប់​គ្នា​និង​គ្រប់​ទីកន្លែង​។​
​សម្តេច​បញ្ជាក់ថា ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំងណាស់​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​-១៩ បាន​ដោយ​ជោគជ័យ​។​
​វិធានការ​៣​កុំ​រួមមាន ៖
1.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​
2.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​
3.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​គៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម​

​ព្រម​ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​សុំ​ការយោគយល់​ពី​ប្រជាជន​នៅតាម​បណ្តា​ខេត្ត បើសិនជា​អាច​ពន្យា​ពេល​ក្នុងការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ សូម​ពន្យា​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ជៀសវាង​ការកកស្ទះ​ចរាច​រណ៍​ដែល​នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នៃ​ការចំលង​ពី​គ្នា​ទៅវិញទៅមក​ផងដែរ ចំពោះ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ បើ​មិន​ចាំបាច់​ទេ​សូម​មេត្តា​កំចេញម​កក្រៅ​ផ្ទះ សូម​រួម​គ្នា​បង្ការ​ទប់ស្កាត់​កូវី​ដ​-១៩ ទាំងអស់គ្នា​។​

Filed in: ព័ត៌មានជាតិ