ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោកស្រី ឱ វណ្ឌ​ឌី​ន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​កូវី​ដ​១៩ បំប្លែង​ថ្មី កាច​សាហាវ បើ​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ការជួប​ជុំរៀប​មង្គល​ការ ឡើងផ្ទះ និង​បុណ្យទាន សូម​ពន្យារ​ពេល​សិន​

លោកស្រី ឱ វណ្ឌ​ឌី​ន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​កូវី​ដ​១៩ បំប្លែង​ថ្មី កាច​សាហាវ បើ​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ការជួប​ជុំរៀប​មង្គល​ការ ឡើងផ្ទះ និង​បុណ្យទាន សូម​ពន្យារ​ពេល​សិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)​លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ហើយ​ម្តងទៀត សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​វីរុស​កូវី​ដ​១៩ បំប្លែង​ថ្មី ដែល​កំពុង​ចា​រាចរ​សកម្ម​ខ្លាំងក្លា​បំផុត នៅ​ប្រទេស​កម្ពុជា​។​

​លោកស្រី​បន្ថែមថា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ បំប្លែង​ថ្មី​នេះ កុំ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង គឺមាន​តែ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​ត្រូវ​នៅផ្ទះ និង​មិន​ត្រូវ​ធ្វើការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចំពោះ​ការជួបជុំ​គ្នា​ច្រើន​វិញ ដូចជា​ពី​ធី​មង្គលការ ឡើងផ្ទះ បុណ្យ​សាសនា​ផ្សេងៗ សូម​ពន្យារ​ពេល​សិន​។​

​លោកស្រី ឱ វណ្ឌ​ឌី​ន បាន​ថ្លែង «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន លើ​ស្ថានភាព​ឆ្លង​បច្ចុប្បន្ននេះ ដែល​ខ្ញុំ​ធ្លាប់​បាន​ពន្យល់​រួចហើយ គឺ​វីរុស​កូវី​ដ​-១៩ បំប្លែង​ថ្មី កំពុងតែ​ចរាចរ​យ៉ាង​សកម្ម​ខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យើង​មិនដឹងថា វា​នៅ​ទី​ណាខ្លះ​នោះទេ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​នេះ​តែម្តង ដែល​មាន​ការចម្លង​បន្ត​គ្នា​លឿន​ណាស់ និង​ឆ្លង​បន្ត​ទៅ​ខេត្ត​មួយចំនួន​រួចទៅហើយ​។
​
ដូច្នេះ​ពេល​នេះ នៅផ្ទះ និង​កុំ​ធ្វើការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិន​ត្រូវ​បង្ក​ការជួបជុំ​គ្នា​ច្រើន​ណាមួយ​នោះ​ទេ ដូចជា​ពី​ធី​មង្គលការ ឡើងផ្ទះ បុណ្យ​សាសនា​ផ្សេងៗ ដោយ​ពន្យារពេល គឺ​ត្រូវតែ​ធ្វើ​នៅ​ពេល​នេះ​ជា​ចាំបាច់​បំផុត ដែល​ជា​វិធានការ​ជួយ​ដល់​ការ​កាត់ផ្តាច់ បាន​នូវ​ការចម្លង​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់​ទៀត​បាន​ជា​អតិប្បរិមា​។ ជ្រើសរើស​យក​ការបញ្ឈប់​ការជួបជុំ ឬ​ការពន្យា​ពេល​នៃ​ការរៀបចំ​ពិធី​នានា ល្អប្រសើរ​ជាជាង​ការឆ្លង​ហើយ​អាច​ស្លាប់ បាន​គ្រប់ពេលវេលា​នាពេលនេះ​»​។​

​អ្នកនាំពាក្យ​រូប​នេះ​បន្តថា សូម​ចងចាំ​ថា​វីរុស​បំប្លែង​ថ្មី​នេះ សាហាវ​ជាង និង​ខ្លាំង​ជាង​វីរុស​នា​ពេល​មុនៗ ដែល​អាច​ធ្វើឱ្យ​បុគ្គល​ស្លាប់​បាន​គ្រប់ពេលវេលា ដែល​ថ្មីៗ​នេះ យើង​មាន​ករណី​ស្លាប់​មួយ​នាក់​រួច​ទៅ​ហើយៗ ក៏​នៅ​មាន​អ្នក​ដែល​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​ដែរ ដែល​ក្រុមគ្រូពេទ្យ​កំពុងតែ​ជួយសង្គ្រោះ យ៉ាង​មមាញឹក​ជាទីបំផុត​។​

​លោកស្រី​បាន​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព និង​មើល​កូនចៅ​ឱ្យបាន​ល្អ កុំ​ឱ្យ​ដើរ​ចេញ​ក្រៅ​រហេតរហូត សម្រាប់​មនុស្សពេញវ័យ បើ​មិន​មាន​ការចាំបាច់​ទេ​នោះ​សូម​នៅផ្ទះ ល្អ​ជាង​ការ​ចល័ត​ទៅ​កន្លែង​នេះ​កន្លែង​នោះ ដែល​មិន​មាន​ភាពចាំបាច់ ដែល​មាន​ហានិភ័យ​ចម្លង​វីរុស​បម្លែង​ថ្មី​នេះ​ខ្ពស់​ណាស់ សម្រាប់​លោក​អ្នក​នាពេល​នេះ​។​

​ដំណាក់កាល​នេះ ជា​ដំណាក់​លំបាក​ដែល​បុគ្គល​គ្រប់រូប មាន​កាតព្វកិច្ច​ចាំបាច់ ក្នុង​ការចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល និង​វិធានការ​ផ្សេងៗ​ទៀត ដែល​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ ដូច​ជា​ការអំពាវនាវ​ខាងលើ​នេះ​ជាដើម ហើយ​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង​សត្រូវ​អត់​ស្រមោល និង​មិន​ដឹង​ថា​នៅ​ទីណា​នោះ​ទាំងអស់គ្នា ដែល​យើង​អាច​ឆ្លងកាត់​ការលំបាក​នាពេលនេះ​ទាំងអស់​។​

​លោកស្រី​សង្កត់ធ្ងន់ថា បរាជ័យ ឬ​ជោគជ័យ​លើ​ការប្រយុទ្ធ​នឹង​ស​ត្រូវកូ​វីដ​-១៩ បំប្លែង​ថ្មី​នាពេលនេះ គឺ​អាស្រ័យ​លើ​ការចូលរួម​របស់​បង​ប្អូន​ទាំងអស់គ្នា និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ និង​ចៀសផុត​ពី​ការចម្លង​វីរុស​កូវី​ដ​-១៩ បម្លែង​ថ្មី​នា​ពេលនេះ​ផងដែរ ៕

 

 

Filed in: ព័ត៌មានជាតិ