ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ប្រមុខរដ្ឋ​ស្តីទី​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​លោក ព្រំ សាន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

ប្រមុខរដ្ឋ​ស្តីទី​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​លោក ព្រំ សាន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​បញ្ចប់​តំណែង ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​របស់លោក ព្រំ សាន នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ។​

​តាម​ព្រះរាជក្រឹត្យ ឱ្យដឹងថា «​បញ្ចប់​មុខតំណែង ឯកឧត្តម ព្រំ សាន ពី​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ​»​។​

​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​របស់ លោក ព្រំ សាន ឈ្មោះ www.sanprum.news.com ផងដែរ​។​

​ការសម្រេច​លុប​ចោល​នេះ ក៏​ដោយសារ​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុកថា គេហទំព័រ​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត បង្ក​ភាពច្របូកច្របល់ និង​ចលាចល​នៅក្នុង​សង្គម ដែល​ជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»៕
​

Filed in: ព័ត៌មានជាតិ