ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ផ្អាក​ពិធីមង្គលការ និង​ការជួបជុំ​ផ្សេងៗ​ទាំងអស់​ជា​បណ្តោះអាសន្ន នៅ​ខេត្ត​ឧត្តរមានជ័យ​

ផ្អាក​ពិធីមង្គលការ និង​ការជួបជុំ​ផ្សេងៗ​ទាំងអស់​ជា​បណ្តោះអាសន្ន នៅ​ខេត្ត​ឧត្តរមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដោយ​សម្រេច​ឲ្យ​ផ្អាក​កម្មវិធី​រៀបចំ​មង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាម​បែប​សាសនា​នានា ជា​បណ្ដោះអាសន្ន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ឧត្តរមានជ័យ​។​
​
ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ថា «​ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» នៅតែ​បន្ត​កើនឡើង​ជា​លំដាប់​ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយ​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​សង្កេតឃើញថា នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​បន្ត​រៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​បែប​សាសនា​នានា ដែល​មាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន និង​ពិធី​ផ្សេងៗ​ទៀត គួបផ្សំ​នឹង​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​មាន​ការធ្វេសប្រហែស មិន​បាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ តាម​វិធានការ «៣​កុំ និង ៣​ការពារ​» កត្តា​ទាំង​នេះ បាន​បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង និង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​»​។​
​
រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​ធ្វើ​ការណែនាំ​ដល់​អភិបាល​ក្រុង​ស្រុក ក្នុង​ខេត្ត ដូចខាងក្រោម​៖
​
ទី​១៖ ត្រូវ​ណែនាំ​ជា​បន្ទាន់​ដល់​លោក លោកស្រី​មេឃុំ ចៅសង្កាត់ ត្រូវតែ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​អនុញ្ញាត​ច្បាប់ សម្រាប់​រៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​បែប​សាសនា​នានា ក្នុង​រូបភាព​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២១ នេះ​តទៅ​
​
ទី​២៖ ក្នុងករណី​ទទួលបាន​ការអនុញ្ញាតឲ្យ​រៀបចំ​ពិធី​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​មុន​ទទួលបាន​សេចក្តីណែនាំ​នេះ ត្រូវ​ធ្វើ​ការអប់រំ​ណែនាំ​ម្ចាស់​ពិធី​ដែល​បាន​ស្នើសុំ​រួចរាល់​នោះ​ឱ្យ​លើក​ពេល ឬ​ផ្អាក​ពិធី​ដែល​មាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ក្នុងពេល​ចាំបាច់​ចំពោះ​មុខ​នេះ​សិន ឬ​ក្នុង​ករណី​ចាំបាច់​ត្រូវតែ​បន្ត​ប្រារព្ធ​ពិធី​ត្រូវ​ណែនាំ​ឲ្យ​កាត់បន្ថយ​ភ្ញៀវ​ចូលរួម​ជា​អប្បបរមា ដោយ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស មាន​អាល់កុល ឬ​ជែល សម្រាប់​លាង​សម្អាត​ដៃ និង​បាញ់​សម្លាប់​មេរោគ ដោយ​តាមដាន​វត្តមាន​ភ្ញៀវ​ដែល​ត្រូវ​ចូលរួម​ឲ្យបាន​ច្បាស់លាស់ (​ពិសេស​អត្តសញ្ញាណ និង​មធ្យោបាយ​ទំនាក់ទំនង សម្រាប់​អ្នក​មក​ពី​ក្រៅ​ខេត្ត​) និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពិសេស​ត្រូវ​រៀបចំ​តុ​អាហារ​មិនឱ្យ​លើស​ពី ០៥​នាក់ ក្នុង​មួយ​តុ​ជា​កំហិត​។ ក្នុងករណី​ដែល​ម្ចាស់​ពិធី​មិន​ចូលរួម​សហការ និង​មិន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល នៅ​បន្ត​រៀបចំ​ពិធី​ដោយ​ពុំ​មាន​ការអនុញ្ញាត និង​មិន​គោរព​តាម​វិធានការ​អនាម័យ និង​ការណែនាំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលក្រុង ស្រុក ត្រូវ​ចុះ​បិទ ឬ​ផ្អាក​ពិធី​នៃ​ការជួបជុំ​នោះ​ជាបន្ទាន់​។​
​
ទី​៣៖ បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សង្គម តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដែល​មាន​ជា​ធរមាន​ជា​ចាំបាច់​ចំពោះ​ជន​ណា​ដែល​បំពាន​ការណែនាំ និង​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការងារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​
​
និង​ទី​៤៖ ការផ្អាក​ជា​បណ្តោះអាសន្ន​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាម​បែប​សាសនា​នានា និង​ត្រូវ​បន្ត​អនុវត្ត​រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​ពី​រដ្ឋបាល​ខេត្ត​៕

 

 

Filed in: ព័ត៌មានជាតិ