ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

បិទ​ទីតាំង​អាជីវកម្ម​ក្លឹប​កំសាន្ត Love Guo Ji ជា​អចិន្ត្រៃយ៍ នៅក្នុង​ខណ្ឌ​ដូនពេញ ដែល​ល្មើសបទបញ្ជា​រឿងកូ​វីដ​១៩

បិទ​ទីតាំង​អាជីវកម្ម​ក្លឹប​កំសាន្ត Love Guo Ji ជា​អចិន្ត្រៃយ៍ នៅក្នុង​ខណ្ឌ​ដូនពេញ ដែល​ល្មើសបទបញ្ជា​រឿងកូ​វីដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រុម​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម​ឈ្មោះ Love Guo Ji មាន​អាសយ័ដ្ឋាន​នៅ​អាគា​រលេខ​៣៧ ផ្លូវ​លេខ​២២២ កែង​ផ្លូវ​លេខ​៥៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដែល​បាន​ធ្វើ​អាជីវកម្ម​ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ ពុំ​មាន​លិខិតអនុញ្ញាត និង​មិន​បាន​សហការ​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ អាជ្ញាធរ​បាន​ចុះ​បិទ​អាជីវកម្ម​នេះ ក្រោយ​ទទួលបាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​

​គួបញ្ជាក់ថា កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃទី​១០ ខែ​មីនា អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម​លួចលាក់​បើក​ខា​រា​អូ​ខេ ៣​ទីតាំង​ផ្សេងគ្នា និង​បាន​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដែល​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ដែនដី ក៏ដូចជា​ក្រសួង​សុខាភិបាល ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សង្កាត់ ត្រូវ​តាមមើល​ទីតាំង​ណា​ដែល​លួច​បើក​ខារ៉ាអូខេ ឬ​ក្លឹប​កំសាន្ត​លួចលាក់ ត្រូវ​ចុះ​បិទ​ភ្លាមៗ ដោយ​គ្មាន​ការលើកលែង និង​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១​មិនា ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល​ប្រកាសថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី ចំនួន​៣៩​នាក់​, អ្នក​ជាសះស្បើយ​៤៨​នាក់​។ តែ​ជា​អកុសល​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ទទួលមរណភាព នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា​នេះ ដែល​ជា​ជនរងគ្រោះ​លើកដំបូង​នៅ​កម្ពុជា​ដែល​ស្លាប់​ដោយ​ជំងឺ​មួយ​នេះ​៕

Filed in: ព័ត៌មានជាតិ