ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

សម្តេច​ហ៊ុន​សែន​ចេញ​បទបញ្ជា​ឱ្យ​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផ្អាក​ជា​បណ្តោះអាសន្ន​ទុក​អ្នកធ្វើការ​ចំនួន​តិចតួច​

សម្តេច​ហ៊ុន​សែន​ចេញ​បទបញ្ជា​ឱ្យ​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផ្អាក​ជា​បណ្តោះអាសន្ន​ទុក​អ្នកធ្វើការ​ចំនួន​តិចតួច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សារ​ជា​សម្លេង​បន្ទាន់​នា​យប់​ថ្ងៃទី​០៨​ខែ​មីនា​ឆ្នាំ​២០២១​សម្ដេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចេញ​បទបញ្ជា​ឱ្យ​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​និង​អំពាវនាវ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយ​ទុក​អ្នកធ្វើការ​ចំនួន​តិចតួច​ខណៈ​មាន​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះ​សភាពការណ៍​នៅក្នុង​ប្រទេស​របស់​យើង​ពិតជា​មិន​ធម្មតា​ដែល​រហូតមកដល់​ម៉ោង​នេះ​ការរកឃើញ​នូវ​អ្នក​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​រហូត​ទៅ​ដល់​៤៩​នាក់​ដែល​ករណី​ថ្មី​នេះ មាន​នៅ​ទីក្រុង​ភ្នំពេញ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ព្រៃវែង និង​ផ្នែក​ខ្លះ​នៅក្នុង​ខេត្ត​កណ្ដាល ។​

​សភាពការណ៍​នេះ​បាន​ដាក់ចេញ​ជា​ចំណោទ​ធំៗ សម្រាប់​យើង​ក្នុង​ការ​បន្ត​ជំហាន ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​សម្ដេច​បញ្ជាក់ថា ក្នុង​ស្ថានភាព​បែប​នេះ​ខ្ញុំ​សូម​អំពាវនាវ​ផង​ហើយ​ក៏​ចេញ​បទបញ្ជា​ផង​ហើយ​ការចេញ​បទបញ្ជា​នោះ​គឺ​ស្នើ​ឱ្យ​ស្ថាប័ន​នីមួយៗ​របស់​រាជរដ្ឋាភិបាល​និង​ក៏​សូម​អំពាវនាវ​ចំពោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ សូម​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ស្ថាប័ន ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​មនុស្ស​ប្រចាំ​ការធ្វើការ តែ​យ៉ាងហោចណាស់ ត្រូវ​មាន​មនុស្ស​តិចតួច មនុស្ស​ភាគច្រើន​ត្រូវ​ធ្វើការ​នៅតាម​ផ្ទះ ក្នុង​រយៈពេល​យ៉ាងតិច​ប្រាំពីរ​ថ្ងៃ​។ បន្ទាប់​ពី​ក្រោយ​រយៈពេល​ប្រាំពីរ​ថ្ងៃ ខ្ញុំ​នឹង​ជូនដំណឹង​បន្ថែម​ទៅកាន់​ស្ថាប័ន​ទាំងនោះ​។ សម្ដេច​បន្តថា ធ្វើ​យ៉ាង​ដូច្នេះ​គឺ​យើង​អាច​បញ្ចៀស​បាន​នូវ​ហានិភ័យ​ដែល​យើង​មិន​ទាន់​ស្គាល់​នូវ​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​។ ដូច្នេះ​ការបិទ​ស្ថាប័ន​ជា​បណ្ដោះអាសន្ន​នេះ​មិនមែន​ជា​ការបិទ​ទាំងស្រុង​ទេ​។​ក៏​ប៉ុន្តែ​សូមឱ្យ​កាត់បន្ថយ​ចំនួន​មនុស្ស​យ៉ាង​តិច​៩០% ហើយ​មាន​មនុស្ស​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​ប្រចាំការ​ធ្វើការ​តាម​ស្ថាប័ន​។

​សម្រាប់​វិស័យ​ឯកជន​ក៏​សូម​ស្នើ​ឱ្យមាន​ការយកចិត្តទុកដាក់ បើ​អាច​ធ្វើទៅបាន​គឺ​កាត់​បន្ថយ​បុគ្គលិក ហើយ​ធ្វើការ​ផ្លាស់ប្ដូរ​វេន​គ្នា ដើម្បី​បញ្ចៀស​នូវ​ភាព​កកកុញ​របស់​មនុស្ស នៅ​កន្លែងធ្វើការ​ផង និង​នៅតាម​ដងផ្លូវ​ផង​។​សម្តេច​បាន​បញ្ជាក់ថា បទបញ្ជា​នេះ សម្រាប់​តែ​ស្ថាប័ន​ស៊ី វិ ល​ប៉ុណ្ណោះ​។ ចំណែកឯ​កងកម្លាំងប្រដាប់អាវុធ​និង​ក្រុមគ្រូពេទ្យ​ត្រូវ​នៅ​ធ្វើ​ប្រតិបត្តិការ​ជាធម្មតា ។ នេះ​ជា​ការអំពាវនាវ​ដ៏​ទទូច​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​យកចិត្តទុកដាក់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុង​កិច្ច​ការពារ​សុខភាព​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។​

​សម្រាប់​ទីផ្សារ និង​រោងចក្រ​សម្តេច​អះអាងថា​យើង​មិន​ប្រកាស​បិទ​នោះទេ ព្រោះ​មិន​ទាន់​មាន​ហានិភ័យ​ទៅដល់​កន្លែង​នោះទេ​តែ​សូម​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​ការការពារ​នៅ​តាម​រោងចក្រ​ទាក់ទង​ជាមួយនឹង​ការ​វាស់​កំដៅ​អាល់កុល​លាងដៃ​និង​ការតាមដាន​សុខុមាលភាព​របស់​កម្ម​ក​រ​។

​ចំណែក​នៅ​តាម​ទីផ្សារ​គឺ​ត្រូវតែ​យកចិត្តទុកដាក់​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ដែល​បាន និង​កំពុង​កើត ហើយ​ក៏​ពិនិត្យ​ទៅលើ​អ្នក​ដែល​ទៅ​លក់ និង​អ្នក​ទៅ​ទិញ​ផងដែរ​។​សម្តេច​ហ៊ុន សែន ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​ផ្អាក​រាល់​ការជួបជុំ​បើ​មិន​មាន​ការចាំបាច់ ហើយ​ចំពោះ​ក្រុមគ្រួសារ សូម​កុំ​ឱ្យ​កូន​ចេញពីផ្ទះ​ចំណែក​ឯ​មនុស្ស​ចាស់​ពេញវ័យ​បើ​មិន​ចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ​តែបើ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា « នេះ​ជា​វិធានការ​ចាំបាច់​ដើម្បី​ការពារ​នូវ​សុខភាព​របស់​បុគ្គល​ម្នាក់ៗ ក៏​ដូចជា​ក្រុម​គ្រួសារ​នី​មួយៗ​ព្រម​ទាំង​សង្គម​ជាតិ​យើង​ទាំងមូល​ផងដែរ​»​។​

​សម្ដេច​បាន​ស្នើ​ឯកឧត្ដម​ប្រធាន​ព្រឹទ្ធសភា​ស្ដីទី​មេត្តា​ពិនិត្យ​រក​វិធី​ណា​ដើម្បី​ឱ្យ​ច្បាប់​ដែល​សភា​បាន​អនុម័ត​នោះ​បាន​ចូល​ជា​ធរមាន​អាច​បើក​ការប្រជុំ​តាម​អន​ឡាញ​ហើយ​មាន​ការជួបជុំ​តាម​ទម្រង់​មនុស្ស​តិច​ដែល​អាច​ធ្វើទៅបាន​ព្រោះ​ច្បាប់​នេះ​វា​ត្រូវការ​បន្ទាន់ ដោយ​យើង​មិន​អាច​ប្រើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​សម្រាប់​សភាពការណ៍​នេះ​ទេ តែ​យើង​ត្រូវការ​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​ចំពោះ​ខេត្ត​ព្រះសីហនុ​សម្តេច​បាន​ណែនាំ​ឱ្យ​ធ្វើការ​រឹតត្បិត​ថែម​ទៀត​ទៅលើ​ការធ្វើ​ចរាចរ​របស់​ម​នុស្ស​តែ​មិន​ត្រូវ​ធ្វើឱ្យ​មាន​ការរាំងស្ទះ​ដល់​ការ​ដឹកទំនិញ​ចេញ​-​ចូល​នោះទេ ។ ព្រោះ​វា​ជា​ច្រក​សេដ្ឋកិច្ច​តែមួយគត់​របស់​យើង​សម្រាប់​ការនាំ​ចេញ​តាម​ផ្លូវទឹក​ហើយ​ការធ្វើ​ដំណើរ ការដឹកជញ្ជូន​ទំនិញ​ទាំង​ទំនិញ​ក្នុងប្រទេស​និង​ទំនិញ​ឆ្លងកាត់​ព្រំដែន នៅ​តែ​ត្រូវធ្វើ​ធម្មតា ដើម្បី​បន្ត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​។​ដែល​គិត​ត្រឹម​យប់​ម្សិលម៉ិញ​នេះ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤៩​នាក់​បន្ថែមទៀត​ដែល​ករណី​ថ្មី​ទាំងនេះ មាន​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្តាល និង​ព្រៃវែង​៕

Filed in: ព័ត៌មានជាតិ