ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លើកទឹកចិត្ត​ឱ្យមាន​ការរៀបចំ​តំបន់​អតីត​សមរភូមិ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លើកទឹកចិត្ត​ឱ្យមាន​ការរៀបចំ​តំបន់​អតីត​សមរភូមិ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បង្ហាញ​ពី​ការលើកទឹកចិត្ត​ដល់​អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​នានា​រៀបចំ​តំបន់​អតីត​សមរភូមិ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទស្សនា និង​បាន​យល់​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

​ការអំពាវនាវ​របស់​សម្តេច​ពិជ័យ​សេនា ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ក្នុង​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២១
​និង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ច្រក​ចង្អៀត​ក្រពើ​ពីរ និង​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​យោធា តេជោ​ភ្នំ​ស្វា​រអិល ក៏​ដូច​ជា​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​ដទៃទៀត​ក្នុង​ស្រុក​វាលវែង បាន​បន្សល់ទុក​នូវ​ដាន​ប្រវត្តិសាស្ត្រ​យោធា​ពី​អតីតកាល​ជាច្រើន ហើយក៏​ជា​ទីតាំង​ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ​ក្នុង​ការផ្តល់​នូវ​យុទ្ធសាស្ត្រ​ការពារ​ជាតិ បម្រើ​ឱ្យ​ប្រៀប​លើ​សមរភូមិ​ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា​បាន​បន្តថា ការសម្រេច​សាងសង់​ទីស្នាក់ការ​ប្រវត្តិសាស្ត្រ​យោធា​នេះ​ឡើង គឺ​ពិតជា​បាន​ប្រមូលផ្តុំ​នូវ​តឹកតាង​ប្រវត្តិសាស្ត្រ​នានា​មក​តម្កល់ទុក ដើម្បី​ប្រមូលផ្តុំ និង​ស្រាវជ្រាវ​គោល​គំនិត​សំខាន់ៗ​ជាច្រើន​ទៀត សម្រាប់​ចងក្រង​ជា​ឯកសារ​រក្សាទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹង បាន​យល់ និង​សិក្សា​រៀនសូត្រ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ក្រើនរម្លឹក​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​គោរព​បទ​បញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​ស្មារតី​ទទួលខុសត្រូវ ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន តាម​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ជាមួយគ្នា​នោះ សម្តេច​ពិជ័យ​សេនា​ក៏បាន​ផ្តាំផ្ញើ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​ត្រូវ​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ពី​វិធានការ ៣​កុំ ៣​ការពារ កុំឱ្យ​មាន​ការឆ្លង​ក្នុង​សហគមន៍ សំខាន់​ក្នុង​កង​អង្គភាព​កងទ័ព និង​កុំ​ជឿ​តាម​ការឃោសនា​អកុសល​របស់​ជន​អគតិ​មួយចំនួន​អំពី​បញ្ហា​ការចាក់​វ៉ាក់សាំង​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ចូលមក​ដល់​នាពេលខាងមុខ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​នាំយក​អំណោយ និង​ថវិកា​មួយចំនួន​ទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​នៅ​ទីនោះ និង​ជូនពរ​ឆ្មាំ​ថ្មី​ដល់​នាយទាហាន ពលទាហាន​ឱ្យមាន​សុខភាព​ល្អ កម្លាំង​ខ្លាំងក្លា និង​សម្រេចបាន​ជោគជ័យ​ធំៗ​ថ្មីៗ​ថែម​ទៀត​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​មាតុភូមិ​៕

Filed in: ព័ត៌មានជាតិ