ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១​ខ្សែរ​នៅ​ឃុំ​បា​យ៉ាប​!

បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១​ខ្សែរ​នៅ​ឃុំ​បា​យ៉ាប​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៧ រោច ខែ​ផល្គុន ឆ្នាំជូត​ទោស័ក ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២១ លោក​ថោង សា​មាន រួមជាមួយ​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក មាស សេដ្ឋា នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ស្វាយរៀង លោក ហែម សារិទ្ធ អភិបាល លោក ប៉ុល សារិត អភិបាលរង​ស្រុក​ស្វាយជ្រំ លោក ញូ​ង យ៉េន មេឃុំ ក្រុមប្រឹក្សាឃុំ លោក ពៅ ស៊ុន មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាសាក់ លោក​មេភូមិ អនុ​ភូមិ សមាជិក​ភូមិ ប្រជាជន​ភូមិ​បា​យ៉ាប​មួយចំនួន និង​ក្រុមការងារ​សាងសង់​ផ្លូវ​ថ្នល់ បាន​ធ្វើ​ពិធីសែនព្រេន​តាម​ប្រពៃណី​ខ្មែរ សុំ​ទឹក សុំ​ដី និង​ទីកន្លែង បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម ១​ខ្សែ និង​ដាក់​បង្គោល​ភ្លើង នៅ​ភូមិ​បា​យ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែលជា​អំណោយ​របស់​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​។​

​ក្នុង​ពិធី​នោះ លោក​ថោង សា​មានបាន​ចំណាយ​ថវិកា​ចំនួន ២០០.០០០​រៀល (​ពីរ​រយ​ពាន់​រៀល​គត់​) ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ទិញ​គ្រឿង​សម្រាប់​រៀបចំ​ពិធី​។​

​លោក​ថោង សា​មាន សូម​គោរព​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដែល​បាន​ផ្ដល់​នូវ ផ្លូវ​ថ្មី​១​ខ្សែ​ដោយ​ក្រាល​គ្រួស​ក្រហម និង ដាក់​បង្គោល​ភ្លើង ជូន​បងប្អូន​ប្រជាជន​នៅ​ភូមិ​បា​យ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ។​

​ក្នុងនោះ​ដែរ​លោក ថោង សា​មាន អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​បាសាក់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ភូមិ​បា​យ៉ាប សូម​គោរព​ជូនពរ​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ជាមួយ​គ្នា​ដែរ លោក សូម​សំណូមពរ​ដ៏​ទទួច​ចំពោះ​ប្រជាជន​រស់នៅ​ភូមិ​បា​យ៉ាប ពិសេស​ប្រជាជន​រស់នៅ​អម​សងខាង​ផ្លូវ​ថ្មី សូម​ចូលរួម​ថែទាំ​ផ្លូវ​ឱ្យបាន​ល្អ​ជា​និច្ច ដើម្បី​ប្រើប្រាស់​បានយូ​អង្វែង​តរៀង​ទៅ​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​រដ្ឋ​ទាំងអស់​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​១៩​ទាំងអស់គ្នា​ដោយ​ធ្វើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​៕
​

 

Filed in: ព័ត៌មានជាតិ