ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ចំនួន​៣​ករណី​ផ្សេង​គ្នា ដោយ​ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន​៤៥​កញ្ចប់​តូច​ធំ និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួន​ទៀត​ផង​ដែរ​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៣​ករណី​រួមមាន​៖
*​ករណី​ទី​១៖ នៅវេលា​ម៉ោង​១៥៖៥០​នាទី ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល​បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០១​នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច រោងស្នាក់នៅ​កម្មករសំណង់ ស្ថិតក្នុង​ភូមិ ថ្ម​ដា សង្កាត់​កន្ទោក ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​មាន​ឈ្មោះ ម៉ៃ ភី​ន (​ហៅ​អឹម​) ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

*​ករណី​ទី​២៖ នៅវេលា​ម៉ោង​១១៖០០​នាទី ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ដីឡូត៍​មួយ​កន្លែង ភូមិ​ដើគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
-​ជនសង្ស័យ​ទាំង​៥​នាក់​រួមមាន​៖
១-​ឈ្មោះ មឿន វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ ពុំ យឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ រិន ដាវ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
៤-​ឈ្មោះ កង អូន ហៅ​តឿ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដេ​ី​មគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​
៥-​ឈ្មោះ អោប ខួច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

*​ករណី​ទី​៣៖ នៅវេលា​ម៉ោង ១៥៖២០​នាទី ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល​បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ស្ថិតក្នុង​ភូមិ តា​កេរ្ត៍ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​
-​ជនសង្ស័យ​ទាំង​០២​នាក់​រួមមាន​៖
១/​ឈ្មោះ ជា សោ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ តា​កេរ្ត៍ សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
២/​ឈ្មោះ ភួង សំអុល ភេទ ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

Filed in: ព័ត៌មានជាតិ