ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្រោយពី​ទទួលបាន​វ៉ាក់សាំង​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការ​វិវឌ្ឍន៍​ថ្មីៗ នៃ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ និង​ការប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​-១៩ នេះ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​អាចមាន​លទ្ធភាព​ក្នុង​ការទទួលបាន​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​ឈ្មោះ​(​ស៊ីណូ​ហ្វាម Sinopharm ) ពី​ចិន​លើសពី​១​លាន​ដូស ខណៈ​ចំនួន ៤០​ម៉ឺន​ដូស​បន្ថែម នឹង​មកដល់​កម្ពុជា​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ជា​ថ្មី​អំពី​មូលហេតុ​ដែល​សម្តេច​មិន​អាច​ចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​របស់​ចិន ដោយសារ​តែ​កត្តា​អាយុ​ដែល​កំណត់​គឺ​១៨​ឆ្នាំ​ដល់​៥៩​ឆ្នាំ ហើយ​វ៉ាក់សាំង​ថ្មី​ឈ្មោះ អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca )​នេះ មិន​មាន​ការកំណត់​អាយុ​នោះទេ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ដៃគូ​អន្តរជាតិ​នានា ដែល​បាន​ជួយ​សម្រួបសម្រួល​ក្នុង​ការ​ផ្តល់ជំនួយ​វ៉ាក់សាំ​ងដល់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​។
​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ទទួលបាន​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility) នាពេលនេះ​។​
​
នៅពេល​ខាងមុខ កម្ពុជា​នឹង​អាចនឹងទទួល វ៉ាក់សាំង​២០​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ពី​មជ្ឈមណ្ឌល​កូវ៉ាក់ ប៉ុន្តែ​ការទទួល​នេះ នឹង​ធ្វើឡើង​តាម​ដំណាក់កាល​ដែល​ឆមាស​ទី​១ កម្ពុជា​នឹង​បាន​ជាង​១​លាន​ដូស និង​ជំហាន​បន្តបន្ទាប់​ទៀត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​រៀបចំ​ចាក់​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca ) ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ជាពិសេស​ជំហាន​ដំបូង​អាទិភាព​សំខាន់​គឺ​ខេត្ត​ក្រុង​គោលដៅ​ចំនួន​បី​គឺ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ ដែល​ជា​ខេត្ត​ក្រុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​ទាមទារ​ឲ្យមាន​ការចាក់ជា​បន្ទាន់ទៅដ​ល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការ​រក្សាទុក វ៉ាក់សាំង​ស៊ីណូ​ហ្វាម (Sinopharm) មាន​រយៈពេល​១​ឆ្នាំ នឹង​ផុតកំណត់ ចំណែក​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca )​មាន​រយៈពេល​ត្រឹម​៩​ខែ​ប៉ុណ្ណោះ នឹង​ហួសពេល​កំណត់​ហើយ​។
​សម្តេច​តេជោ​បានអនុញ្ញា​ត​ឱ្យ​មន្ត្រី​ទូត ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​បម្រើ​ការងារ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ទទួលបាន វ៉ាក់សាំង Astra Zeneca នៅ​កម្ពុជា​បាន ដោយ​មិន​មាន​ការគិតថ្លៃ​អ្វី​នោះ​ទេ​។
​
សម្តេច​តេជោ​បាន​ប្រកាស​ថា មន្ត្រី និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​លើ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ចាក់​វ៉ាក់សាំង ឈ្មោះ អា​ស្ត្រា​ហ្សេ​នីកា (Astra Zeneca ) ចំណែក​អ្នក​អាយុ​៥៩​ឆ្នាំ ចុះក្រោម អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ឈ្មោះ ស៊ីណូ​ហ្វាម​( Sinopharm)​ដោយសារ​ចំនួន​វ៉ាក់សាំង​មាន​កម្រិត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការចាក់​វ៉ាក់សាំង​មិនមែន​ជា​ដំណោះស្រាយ ក្នុង​ការលុបបំបាត់កូ​វីដ​-១៩​ពី​កម្ពុជា​នោះទេ ប៉ុន្តែ​ត្រូវ​បូករួម​ជាមួយ​នឹង​វិធានការ (​បី​កុំ និង​បី​ការពារ )​ថែម​ទៀត​ទើប​ជា​ដំណោះស្រាយ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ រហូត​ម​ដល់ពេលនេះ មិន​មាន​ប្រភព​ណា​បញ្ជាក់​ច្បាស់​ថា ការចាក់​វ៉ាក់សាំង​នឹង​មាន​ប្រសិទ្ធភាព​ការពារ ក្នុង​រយៈពេល​ណាមួយ ឬ​១​ជីវិត​នោះទេ ដូច្នេះ​មានតែ​វិធី​ការពារ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​តែ​ប៉ុណ្ណោះ​ទើប​ល្អប្រសើរ​។ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ប្រកាស​ថា កម្ពុជា​ទទួល​យក​ការផ្គត់ផ្គង់​វ៉ាក់សាំង​១​សែន​ដូសពី​ឥណ្ឌា ប៉ុន្តែ​កម្ពុជា​នឹង​ស្នើ​ទិញ​១​លាន​ដូស​ថែមទៀត នៅ​ខែ​ឧសភា ខាងមុខនេះ​។
​
ក្រៅពី​វ៉ាក់សាំង​ស៊ីណូ​ហ្វាម និង អា​ស្ត្រា​ហ្សេ​នីកា កម្ពុជា​កំពុង​ពិនិត្យមើល​វ៉ាក់សាំង​ប្រភេទ​ផ្សេងៗ​មួយចំនួន​ទៀត​ផងដែរ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​ធ្វើ​ដំណើរ​ចេញចូល​ខេត្ត​ព្រះសីហនុ បើ​មិន​ចាំបាច់​នោះទេ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កុំ​ចេញ​ឆ្លងខេត្ត​ដទៃទៀត​ក្នុង​មួយ​រយៈពេល​នេះ ដោយសារ​តែ​ជំងឺ​កូវី​ដ​-១៩ កំពុងតែ​មាន​ការឆ្លង​ជា​ហូរហែ​នោះ ។

​ទន្ទឹម​នឹង​នោះ​សម្ដេច​តេជោ ក៏បាន​សម្រេច​ផ្អាក​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទេសចរណ៍​ចូល​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ការ​ដឹកទំនិញ​ចេញ​ចូល​នៅ​ប្រព្រឹត្ត​ដដែល និង​បាន​បន្ត​អំពាវនាវ​ជា​ថ្មី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ កុំ​ចេញពីផ្ទះ បើសិនជា​គ្មាន​ភាពចាំបាច់​នោះទេ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា​។ សម្តេច​តេជោ ក៏​បាន​ឯកភាព​ជាមួយ​សំណើ​ក្រសួង​អប់រំ ឱ្យ​បិទ​សាលារៀន នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ មួយរយៈ​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ