ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រោយ​ការស្រាវជ្រាវ អត្តសញ្ញាណ​របស់​ក្រុម​ឧក្រិដ្ឋជន ចូល​ចាប់ជំរិត​និង​ប្លន់​សម្លាប់ មិនបាន​សម្រេច សមត្ថកិច្ច រកឃើញ ភស្តុតាង​បន្ថែម​គួរឲ្យភ្ញាក់ផ្អើល​!ក្រោយ​ការស្រាវជ្រាវ អត្តសញ្ញាណ​របស់​ក្រុម​ឧក្រិដ្ឋជន ចូល​ចាប់ជំរិត​និង​ប្លន់​សម្លាប់ មិនបាន​សម្រេច សមត្ថកិច្ច រកឃើញ ភស្តុតាង​បន្ថែម​គួរឲ្យភ្ញាក់ផ្អើល​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បង្ក្រាប​ករណី ចូល​ជំរិត​និង​ប្លន់​សម្លាប់ មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២១ នៅ​បុរី​អង្គរ​ភ្នំពេញ រួចមក សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត និង បានកំណត់​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ដូចខាងក្រោម ៖

-​ទី​១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជា​មេក្លោង កាន់​កាំភ្លើង AK47 កើត​ថ្ងៃ​ទី 28-10-1999 មាន​ស្រុកកំណើត​នៅ ស្រុក​ស្វាយប៉ោ ខេត្ត​បាត់ដំបង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ជួល​បន្ទប់​មួយ​ទុកចោល លេខ​៣១៤ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចេញ​ចូល​ម្តងម្កាល​ប៉ុណ្ណោះ​។​

-​ទី​២. ឈ្មោះ​រី ពី​សី កាន់​កាំភ្លើងខ្លី​ម៉ាក សូ​រ៉ា​គី កើត​ថ្ងៃ​ទី 27-10-1991 មាន​ស្រុកកំណើត សង្កាត់​វឌ្ឍនភាព ទី​រួម​ខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

-​ទី​៣. ឈ្មោះ ម៉ូ​វ ផានិត កើត​ថ្ងៃ​ទី 27-10-1998 មាន​ស្រុកកំណើត ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ស្នាក់នៅ​ផ្ទះជួល ក្រោយ​វត្ត​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

-​និង​ទី​៤. ឈ្មោះ រ៉​ន ភារុន កាន់​កាំភ្លើងខ្លី​ម៉ាក​CZ P09 កើត​ឆ្នាំ​២០០០ មាន​ស្រុកកំណើត ភូមិ​ព្រែក​សំរោង ឃុំ​តា​ខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​ក្រៅពី​អាវុធ​វែង​ខ្លី​០៣​ដើម​ខាងលើ ជនល្មើស នៅ​មាន​ខ្នោះដៃ​០២​គូ ស្កុត​សម្រាប់រុំ​បិទមាត់​០២​ដុំ​, ខ្សែ​រ៉ូត​ជ័រ​ទុកចង​ដៃជើង ០១​ដុំ យក​ទៅ​តាម​ខ្លួន​សម្រាប់​ធ្វើ​សកម្មភាព​ជំរិត​និង​ប្លន់​សម្លាប់ ផងដែរ​។​

​នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ និង​ដោយ​មាន​ការសហកា​រណ៍ ជាមួយ ម្ចាស់​ផ្ទះជួល ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែល​ជួល​ទុក​ចេញចូល​ម្តង​ម្កាល រកឃើញ​សម្ភារៈ​ល្មើស​ច្បាប់​មួយចំនួន​ទៀត រួមមាន​៖
១.​កាំភ្លើង​វែង ម៉ាក M16 ចំនួន ០១​ដើម​
២.​គ្រាប់កាំភ្លើង​ចម្រុះ ចំនួន ១៦ គ្រាប់​
៣. ស្រោម​អាវុធខ្លី ម៉ាក​K54 ចំនួន ០១ និង​
៤. សម្ភារៈ​ផ្ទាល់ខ្លួន​ជនល្មើស​ជាច្រើន​ទៀត​។​

Filed in: ព័ត៌មានជាតិ