ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​រង​ការប្តឹង​ពី​ជនរងគ្រោះ​ថា យក​ប្រាក់​ចំនួន 83 លាន 70 ម៉ឺន​

ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​រង​ការប្តឹង​ពី​ជនរងគ្រោះ​ថា យក​ប្រាក់​ចំនួន 83 លាន 70 ម៉ឺន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី 27 ខែ​កុម្ភៈ ឆ្នាំ 2021 វេលា​ម៉ោង 16:25 នាទី ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដែល​ដឹកនាំ ដោយ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ អយ្យការ អម​សាលាដំបូង​ខេត្ត​បាត់ដំបង និង​លោក​ព្រះរាជអាជ្ញា​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​01 នាក់ ដែល​មានឈ្មោះ ម៉ៅ សារ៉ូ​ត ភេទ​ប្រុស អាយុ 32 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

​ជនរងគ្រោះ​ឈ្មោះ អ៊ឹម កៅ​ទី ភេទ ប្រុស អាយុ 60 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​អូរ​កន្ធរ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​ប្ដឹង​ទៅ​លើ​ជនសង្ស័យ ដែល​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​យកប្រាក់​របស់​គាត់​កាលពី​ថ្ងៃ​ទី 24 ខែ​កុម្ភៈ ឆ្នាំ 2021 អស់ប្រាក់​ចំនួន 83 លាន 70 ម៉ឺន នៅ​ចំណុច​រោង​ម៉ាស៊ីន​កិនស្រូវ យីហោ​ហ្គោល​ដិន​ស្តារ​ដែល​ស្ថិត​ក្នុង​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។

​បន្ទាប់ពី​ទទួល​បណ្ដឹង​ជនរងគ្រោះ​រួច ឯកឧត្តម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​បាន​ដាក់​បទបញ្ជា​ឲ្យ​បើ​កការស៊ើបអង្កេត និង​ស្វែងរក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​រហូត​ដល់​ថ្ងៃ​ទី 27 ខែ​កុម្ភៈ ឆ្នាំ 2021 វេលា​ម៉ោង 16:25 នាទី ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដែល​ដឹកនាំ ដោយ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ អយ្យការ អម​សាលាដំបូង​ខេត្ត​បាត់ដំបង និង​លោក​ព្រះរាជអាជ្ញា​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​01 នាក់ ដែល​មានឈ្មោះ ម៉ៅ សារ៉ូ​ត ភេទ​ប្រុស អាយុ 32 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យកលុយ​ជនរងគ្រោះ​ដែល​មានឈ្មោះ​ខាងលើ​ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ខាងលើ​ជា​អ្នកបើករថយន្ត​ដឹ​ស្រូវ​ពោត​ដំឡូង​នៅតាម​បណ្តា​ខេត្ត​ទៅ​ប្រទេស​វៀ​ណាម ។ រហូតមកដល់​ថ្ងៃ​ទី​24 ខែ​កុម្ភៈ ឆ្នាំ​2021 វេល​ម៉ោង 18:00 នាទី ថៅកែ​ទិញស្រូវ​ឈ្មោះ អ៊ឹម កៅ​ទី បាន​ទូរស័ព្ទ​អោយ​ខ្លួន​ទទួលយក​ប្រាក់ ដែល​បាន​ពី​ការលក់​ស្រូវ​នៅ​រោង​ម៉ាស៊ីន​ហ្គោល​ដិន​ស្តារ ពី​តៃកុង​រថយន្ត​យក​ទៅ​អោយ​គាត់​នៅ​ខេត្ត​កំពង់ធំ​ផង ។ ពោល​នោះ ជនសង្ស័យ​ក៏​បាន​ទៅ​ទទួល​យក​ប្រាក់​ចំនួន 03 ថង់​ពណ៌​ខ្មៅ ប៉ុន្តែ​ជនសង្ស័យ​មិន​បានដឹងថា នៅក្នុង​ថង់​ពណ៌​ខ្មៅ​នោះ​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ដែរ​។​

​នៅក្នុង​ពេល​ដែល​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត​ជាមួយ​ឈ្មោះ ថា គេ​បាន​ដឹងថា ខ្លួន​ទទួលយក​ប្រាក់​ពី​គេ​មក​ច្រើន ក៏​សុំ​ជនសង្ស័យ​ចែកគ្នា​ម្នាក់​ពាក់កណ្តាល ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម ក៏​មាន​ការឈ្លោះប្រកែក​គ្នា ហើយ​ឈ្មោះ​ថា ក៏​បាន​យក​ទូរស័ព្ទដៃរ​បស់​ជនសង្ស័យ​គ្រវែង​ចោល​អស់ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​លួងលោម​ឈ្មោះ ថា ហើយ​បាន​ចុះ​ពី​លើ​រថយន្ត​នៅមុខ​ធនាគារ​ហត្ថា​កសិករ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដោយ​យក​បាន​ប្រាក់​តែ​ច 02 ថង់​មាន​ចំនួន 75 លាន​រៀល ហើយ​ខ្លួន​ក៏​បាន​យកទៅដាក់​ផ្ញើ​នៅ​ក្នុង​ធនាគារ​នោះ​តែម្តង ចំណែកឯ​ប្រាក់​01​ថង់​ទៀត​ឈ្មោះ ថា ជា​អ្នក​យក ។

​សម្ភារៈ​និង​វត្ថុតាង​ដកហូត​រួមមាន​៖
– លោហធាតុ​ពណ៌​លឿង​ចំនួន 3​មាន (​ចិញ្ចៀន​មួយ​វង់​ខ្សែដៃ​មួយ​នឹង​ខ្សែក​ចំនួន 1 ខ្សែ​) , ប្រាក់​ដុល្លារ​ចំនួន 20 ដុល្លារ​និង​ប្រាក់​រៀល​ចំនួន 9 ម៉ឺន 2 ពាន់ រៀល ។ ចំណែកឯ​ប្រាក់​ចំនួន 75 លាន រៀល សមត្ថកិច្ច​យើង​បាន​ប្រគល់​ទៅឱ្យ​ជនរងគ្រោះ​វិញ​។

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ