ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

មន្ត្រីនគរបាល​ខេត្តព្រៃវែង​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​កំពុង​រត់គេចខ្លួន ខណៈ​កូនដៃ​ម្នាក់​ត្រូវ PM ចាប់បាន​

មន្ត្រីនគរបាល​ខេត្តព្រៃវែង​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​កំពុង​រត់គេចខ្លួន ខណៈ​កូនដៃ​ម្នាក់​ត្រូវ PM ចាប់បាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​)៖ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ព្រៃវែង​ម្នាក់ ដែល​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម នៅក្នុង​មូលដ្ឋាន​ក្រុង​ព្រៃវែង ឥឡូវ​កំពុង​រត់គេចខ្លួន​។​

​បន្ទាប់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បញ្ឆោត​ចាប់​បាន​កូន​ដៃ​ម្នាក់ ដែល​ជា​ដៃជើង​លក់​ថ្នាំ​ញៀន​ឱ្យ​រូបគេ​។​

​សេចក្ដីរាយការណ៍​បានឱ្យដឹងថា​៖ ជន​ត្រូវ​ចោទ​ជា​ប៉ូលិស​រូប​នោះ​ឈ្មោះ ធឿន ចាន់​រ៉ាវី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៧ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង (​រត់គេចខ្លួន​)​។​

​មុខរបរ​ជា​មន្ត្រី​នគរបាល ឋាន្ត​រស័ក្ដិ​អនុសេនីយ៍ឯក បម្រើ​ការងារ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បច្ចុប្បន្ន​៖ តម្រូវ​ឱ្យ​ធ្វើការ​នៅ​ការិយ​ល័យ​កងអន្តរាគមន៍​តម្រួត​បទបញ្ជា​។​

​ជាប់ចោទ​ពី​បទ​៖«​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​»​។​

​រី​ឯ​ជន​ត្រូវ​ចោទ​ម្នាក់ទៀត​ឈ្មោះ ស៊ិន សំណាង (​ហៅ​ប្រុក​) ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​០២ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​(​នៅក្នុង​ឃុំ​)​។​

​ជាប់ចោទ​ពី​បទ​៖ «​ប្រើប្រាស់​ដោយ​ខុស​ច្បា​ន់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤៥ ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​»​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​៖ កាលពី​ថ្ងៃ​ទី​២០.០២.២០២១​សមត្ថកិច្ច​PM​ខេត្ត​ព្រៃវែង បាន​បញ្ឆោត​ធ្វើជា​ធ្នាក់​ទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ស៊ិន សំណាង ដែលជា​អ្នក​ជួញដូរ​ថ្នាំញៀន​។​

​លុះដល់​ថ្ងៃ​ទី​២១.០២.២០២១ ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ឈ្មោះ ស៊ិន សំណាង នៅ​ភូមិ​២ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។ ក្រោយ​ឃាត់ខ្លួន​ឈ្មោះ ស៊ិន សំណាង បាន​សារភាព​ថា​៖ ខ្លួន​លក់​ថ្នាំ​ឱ្យឈ្មោះ ធឿន ចាន់​រ៉ាវី គឺ​១​កញ្ចប់​តម្លៃ​៤០.០០០៛​។​

​បន្ទាប់​ពី​កូនដៃ​ឈ្មោះ ស៊ិន សំណាង ត្រូវ​PM​ចាប់ ហើយ​រូបគេ​នឹង​ឆ្លើយ​ពាក់ព័ន្ធ​មកលើ​ខ្លួន​! ស្រាប់តែ​ឈ្មោះ ធឿន ចាន់​រ៉ាវី ហាក់​ដឹង​ខ្លួន​បាន​រត់គេច​បាត់​តែ​ម្ដង​។ បច្ចុប្បន្ន​៖ ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ិន សំណាង កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​។ រី​ឯ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន ចាន់​រ៉ាវី កំពុង​រត់គេចខ្លួន ។
​ប៉ុន្តែ​ត្រូវបាន​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​។​ធ្វើលិខិត​១​ច្បាប់ រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ជ្រាប​ជា​ព័ត៌មាន​និង​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ