ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កម្លាំង​ប៉ុស្តិ៍ បឹង​សាគូ​នៃ​វរ​:​លេខ​៩១១ សហការណ៍​ជាមួយ កម្លាំងយោធា​កងពល​ថ្មើរជើង លេខ​៥១ បាន​ឃាត់ខ្លួន ប្រជាពលរដ្ឋ​ចំនួន​២​នាក់ លួច​ឆ្លងដែន ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​! ! !

​កម្លាំង​ប៉ុស្តិ៍ បឹង​សាគូ​នៃ​វរ​:​លេខ​៩១១ សហការណ៍​ជាមួយ កម្លាំងយោធា​កងពល​ថ្មើរជើង លេខ​៥១ បាន​ឃាត់ខ្លួន ប្រជាពលរដ្ឋ​ចំនួន​២​នាក់ លួច​ឆ្លងដែន ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​! ! !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ នា​យប់​ថ្ងៃ សៅរ៍ ០១​រោច ខែ ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភះ ឆ្នាំ ២០២១ វេលា​ម៉ោង​២១ នឹង​០០​នាទី ​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ និង​មាន​ការណែនាំ​ពី​លោក​វរៈសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ វរ​:​សេនា​តូច នគរបាល ការពារ​ព្រំដែន​គោក​លេខ ៩១១ បាន​ណែនាំ​ដល់​កំលាំង​អោយ​ប្រចាំការ​តាម​គោលដៅ​ជាប់​២៤​ម៉ោង​/២៤​ម៉ោង និង​ធ្វើ​ការដើរ​ល្បាត ដើម្បី​ទប់ស្កាត់ រាល់​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន​ខុសច្បាប់ គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡឺស័ក ១៤​ថ្ងៃ​និង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នឹង រក​មុខសញ្ញា មេខ្យល់​ដែល​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ផងដែរ​។​

​លោក​វរ​:​សេនីយ៍​ត្រី រស់  ពិសិដ្ឋ នាយប៉ុស្តិ៍ បឹង​សាគូ​
​នគរបាល​ការពារ ព្រំដែន​គោក​នៃ​វរ​: លេខ​៩១១ បន្ត​ដឹកនាំ​កម្លាំង សហការណ៍​ជាមួយ កម្លាំងយោធា​កងពល ថ្មើរជើង លេខ​៥១​ប្រចាំ​ការណ៍​នៅ​តាម​គោលដៅ ស្ថិតនៅក្នុង ភូមិ ទំនប់​ក​៥ សង្កាត់​/​ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ
​បាន​ឃាត់ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ ក្នុងនោះ​មាន​អ្នក​ជូន​ផ្លូវ​១​នាក់​ផង​ដែរ បម្រុង​លួច​ឆ្លងដែន​ពី ប្រទេស​កម្ពុជា ឆ្លង​ចូល​ទៅ ប្រទេស​ថៃ បន្ទាប់មក កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ បាន​បញ្ជូន​អ្នក​ទាំង​០២​នាក់ ទៅ​ធ្វើ​ចត្តា​ឡឺស័ក​១​នាក់  នៅ​មណ្ឌល​សំចត សាលាបឋមសិក្សា ហ៊ុន​សែន ព្រហ្ម​និមិត្ត ស្ថិតនៅក្នុង ភូមិ​ក្បាលស្ពាន ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ក្នុង​នោះ​អ្នក​នាំ​ផ្លូវ​បាន​បញ្ជូន​ទៅ ទីបញ្ជាការ​វរៈ​លេខ​៩១១ ចាត់ការ តាម​និតិ​វិធី​តាមច្បាប់ ។​

​ក្នុងនោះ លោក​វរ​:​សេនីយ៍​ត្រី រស់  ពិសិដ្ឋ នាយប៉ុស្តិ៍ បឹង​សាគូ ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​19 នៅក្នុង​សហគម​
​ន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ