ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​ប្រជាកសិករ ខណ​:​ដំណាំ​បន្លែ​កសិកម្ម​ធ្លាក់​ថ្លៃ ខណ​:​ជួប​នឹង​វិបត្តិ​ជម្ងឺ​កូវី​ដ​១៩

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​ប្រជាកសិករ ខណ​:​ដំណាំ​បន្លែ​កសិកម្ម​ធ្លាក់​ថ្លៃ ខណ​:​ជួប​នឹង​វិបត្តិ​ជម្ងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេតឃើញថា មួយរយ​:​ចុងក្រោយ​នេះ បន្លែ​កសិកម្ម មាន​ការធ្លាក់​ថ្លៃ​ខ្លាំង​គួរឱ្យកត់សម្គាល់ ខណ​:​ជួប​វិបត្តិ​ជម្ងឺ​កូវី​ដ​-១៩ ណាមួយ​ប្រទេស​ជិតខាង គ្មាន​ការបញ្ជាទិញ ទើប​រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ មកពី​មន្ទីរ​ជុំវិញ​ខេត្ត បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​រស់នៅ របស់​ប្រជាកសិករ ដែល​កំពុង​ដាំ​ដុះ​បន្លែបង្កា ដូចជា សណ្តែក​កួរ ត្រប់​ស្រួយ ម្ទេស ត្រសក់​ជាដើម នៅក្នុង​ភូមិ​បាយសី និង​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

នៅ​ក្នុង​កិច្ច​ចុះសួរសុខទុក្ខ​ប្រជាកសិករ​នោះដែរ លោកជំទាវ បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដាំ​ដុះ​នូវ​បន្លែបង្កា​គ្រប់​ប្រភេទ ដោយ​ត្រូវ​ដាំ​ឆ្លាស់គ្នា ពោល​គឺ​កុំ​ដាំ​ដូចៗ គ្នា​ច្រើន​ពេក ដែលនាំឱ្យ​មាន​ការលំបាក​ក្នុង​ការរក​ទីផ្សារ ខណ​:​ពេលដែល​ទីផ្សារ​បរទេស​មិន​ទទួល​ទិញ​ដូច​មុន​នោះ​ទេ ព្រោះ​តែ​ជួប​នូវ​វិបត្តិកូ​វីដ​-១៩ ជា​សកល ។ លោកជំទាវ​បន្តទៀតថា ប្រជាកសិករ ដែល​ដាំ​បន្លែ​ខាងលើ ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់ និង​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទិញ​បន្លែ​ខាងលើ យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន គឺ​ត្រូវ​ប្រើ​ជីធម្មជាតិ មិន​ត្រូវ​ប្រើ​គីមី​នោះឡើយ ។ ម្យ៉ាងវិញទៀត បើសិនជា មាន​ករណី​ជួបប្រទះ​នូវ​បញ្ហា​ផលប៉ះពាល់​ដល់​ដំណាំ ដែល​កំពុង​ដាំ​ដុះ ត្រូវ​រាយការណ៍​ជូន​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ឱ្យ​ចុះទៅពិនិត្យ និង​រក​វិធី​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ឧស្សាហ៍​ចុះ​តាម មូលដ្ឋាន ដើម្បី​សួរ​សុខទុក្ខ និង​តាមដាន​ការដាំដុះ​របស់​ប្រជាកសិករ ហើយ​បើ​មាន​បញ្ហា​កើតឡើង សូម​រក​ដំណោះស្រាយ​ជូន​ដល់​ពួកគាត់​ឱ្យ​ទាន់​ពេលវេលា ។ លើសពីនេះ មន្ត្រី​ជំនាញ ត្រូវតែ​ចងក្រង​ប្រជាពលរដ្ឋ​ជា​សហគមន៍ ងាយស្រួល​ក្នុង​ការបង្ហាត់​បង្រៀន​ពី​វិធី​ដាំ​ដុះ ថែទាំ និង​តាម​ស្តង់ដា​ទីផ្សារ ទើប​បន្លែបង្កា​ទាំងនោះ​មាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន ។

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​អំពាវនាវ​ដល់​ប្រពល​រដ្ឋ​ទាំងអស់ មេត្តា​ជួយ​គាំ​គ្រ​បន្លែបង្កា​ដែល​ផលិត​ក្នុងស្រុក ព្រោះ​ជា​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​នោះ ទេ ​ចំណែក​ប្រជាកសិករ បាន​រីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង ពេល​ដែល​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត ប៉ៃលិន បាន​ចុះ​សួរសុខទុក្ខ រហូតដល់​កន្លែង​ដាំ​ដុះ និង​បាន​ជួយ​ទិញ​បន្លែបង្កា​ពួកគាត់​រាប់រយ​គីឡូ ក្រាម ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ចត្ត​ឡី​ស័ក​ក្នុង​ខេត្ត​ប៉ៃលិន ។​
​

 

Filed in: ព័ត៌មានជាតិ