ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ និង​លោក​ឧកញ៉ា ង៉ូវ សៀម​ឈុន បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​តាមរយៈ​ឯកឧត្តម អភិបាលខេត្ត​

ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ និង​លោក​ឧកញ៉ា ង៉ូវ សៀម​ឈុន បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​តាមរយៈ​ឯកឧត្តម អភិបាលខេត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ÷​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​ត្រូវបាន ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកជំទាវ ព្រមទាំង​បុត្រ បាន​បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លារ និង​លោក ឧកញ៉ា ង៉ូវ សៀម​ឈុន និង​លោកជំទាវ យិន សៀក​មុយ ម្ចាស់​សណ្ឋាគារ​អង្គរ​មី​រ៉ា​ខ ក៏​បាន​បរិច្ចាគ​ថវិកា ១​ម៉ឺន​ដុល្លារ ប្រគល់​ជូន​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ យកមក​ចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ​តាម​រយៈ​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​ជួសមុខ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ក្នុងនាម​ឯកឧត្តម អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក​ឧកញ៉ា ង៉ូវ សៀម​ឈុន ដែល​ជានិច្ចកាល ឯកឧត្តម តែងតែ​ចូលរួម​រាល់​កិច្ចអភិវឌ្ឍន៍​របស់​រា​ជ​រដ្ឋាភិបាល និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​។​

Filed in: ព័ត៌មានជាតិ