ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ លើក​ទី​១ ជូន​កម្លាំង​កងរាជអាវុធហត្ថ

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ លើក​ទី​១ ជូន​កម្លាំង​កងរាជអាវុធហត្ថ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវី​ដ​១៩ លើក​ទី​១ ជូន​កងរាជអាវុធហត្ថ ដែល​មាន​នាយ នាយរង​អាវុធហត្ថ​ចំណុះ​ស្នងការដ្ឋាន​ស្នងការដ្ឋាន​ភស្តុភា កង​អន្តរាគមន៍​កងរាជអាវុធហត្ថ កងវរសេនាតូច​ចល័ត​កងរាជអាវុធហត្ថ​។​

​កម្លាំង​អាវុ​ហត្ថបាន​ទទួល​ការចា​ក់វ៉ាក់​សាំងការពារ​ជំងឺ​កូវី​ដ​១៩ តាំងពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីបញ្ជាការដ្ឋាន​អាវុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ​មួយចំនួន​របស់​កម្ពុជា កងទ័ព និង​អ្នកសារព័ត៌មាន ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៥៩​ឆ្នាំ បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។​

​ការទទួល​វ៉ាក់សាំង​កូវី​ដ​១៩ ឈ្មោះ​ស៉ីណូ​ហ្វាម ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត នៅ​ទីតាំង​ចំនួន​៥ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៥៩​ឆ្នាំ​៖

១៖ មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​
២៖ មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​
៣៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​
៤៖ មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន​
៥៖ មន្ទីរពេទ្យ​កេតុមាលា សម្រាប់​ថ្នាក់ដឹកនាំ​កងទ័ព​។ ដោយឡែក សម្រាប់​អង្គភាព​ទ័ព​មួយចំនួន នឹង​មាន​ការរៀបចំ​ទៅ​ដាក់​ដល់​ក្នុង​អង្គភាព​ផ្ទាល់​តែម្ដង​។​

​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ របស់​ចិន ចំនួន​៦០​ម៉ឺន​ដូសនេះ ជា​ប្រភេទ​វ៉ាក់សាំង​ស៉ីណូ​ហ្វាម ដែល​ផលិត​ដោយ​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​។ គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ស៊ីណូ​ហ្វាម​របស់​ចិន ជូន​ជន​ស៊ីវិល​បាន​ចំនួន ៧៧៧០​នាក់​ហើយ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ២,៥៨៣​នាក់ ហើយ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ស៉ីណូ​ហ្វាម (Sinopharm) របស់​ចិន ជូន​កងកម្លាំង​កើន​ដល់​ចំនួន​សរុប ៣៦,៧៣៥​នាក់ ក្នុងនោះ​មាន​នារី ៣,១៨៣​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន ៦៣៣​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៤៧៦​នាក់ និង​អ្នកជំងឺ​១៤២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

 

Filed in: ព័ត៌មានជាតិ