ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​និង​មាន​អាវុធ AK47 មួ​យ​ដើម ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​បុរី​សុភមង្គល​

​ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​និង​មាន​អាវុធ AK47 មួ​យ​ដើម ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​បុរី​សុភមង្គល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយ​ទទួលបាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ផែនកា​រងារ​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួល​ផែនកា​រងារ​អន្តោប្រវេសន៍ និង​លោក​នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ នៅ​ចំណុច​ក្នុង​បុរី​សុភមង្គល ផ្ទះជួល​លេខ H12B ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ពាក់ព័ន្ធ​ករណី​ស្នាក់​នៅ​ខុសច្បាប់ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ​។​

តាម​សមត្ថកិច្ច​នគរបាល​ឲ្យដឹងថាជ​ន​ជាតិ​បារាំង​ឈ្មោះ BAUDRY SEBASTIEN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនជាតិ​បារាំង​ទៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ពិនិត្យ​រក​មេរោគ​ឆ្លងកូវី​ដ​-១៩ និង​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ