ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

​លោកជំទាវ ម៉ែន សំអន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រាសាទបុរាណ​កណ្តាល​ស្រះស្រង់ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ

​លោកជំទាវ ម៉ែន សំអន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រាសាទបុរាណ​កណ្តាល​ស្រះស្រង់ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ប្រាសាទបុរាណ​កណ្តាល​ស្រះស្រង់ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​តាមរយៈ ឯកសារ​ប្រវត្តិ​ជាច្រើន​បាន​សរសេរ​ជា ស្រះស្រង់​បាន​សាងសង់ឡើង​នៅក្នុង​រជ្ជកាល​ព្រះបាទ ជេ​ន្ទ្រវ​រ្ម័នទី​២ នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១០ (​គ​.​ស ៩៤៤ ដល់ ៩៦៨) ដែល​ក្នុង​ឆ្នាំ​៩៥២ មាន​មន្ត្រីជាន់ខ្ពស់ ខាង​ពុទ្ធសាសនា​ឈ្មោះ KavindrariTatsara ដោយ​មាន​គំនិត​ស្តាបត្យកម្ម​ខ្មែរ បាន​ផ្តួចផ្តើម​ជីក​ស្រះ​នេះ​ឡើង ហើយ​បន្ទាប់មក​ត្រូវបាន​កែលម្អ​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នៅ​សតវត្សរ៍​ទី ១២ ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធ​សាសនា គ​.​ស​.១១៨១ ដល់ ១២១៨​។​

​ដោយឡែក រហាត់ទឹក​ដ៏​ធំ​ដែល​មាន បណ្តោយ ១៨​ម៉ែត្រ កំពស់ ១២​ម៉ែត្រ អង្កត់​ផ្ចិត​១១.៦​ម៉ែត្រ ត្រូវបាន​អនុវត្ត​ការជួសជុល​ដោយ​ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បាន​រក្សា​នូវ​រចនាបថ​បុរាណ​ទាំងស្រុង និង​រួមបញ្ចូល​នូវ​ស្ថាបត្យកម្ម​ទំនើប ដើម្បី​ធានាបាន​នូវ​ភាព​លក្ខណៈ​ដើម និង​ភាពរឹងមាំ​ធានា​បាន​ការប្រើប្រាស់​យូរ អង្វែង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។​

​ទីតាំង​រហាត់ទឹក​ដ៏​ធំ នេះ​មាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី​៦០ ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​អមដោយ​ផ្ទះ​លម្លែកាយ​មួយ​នៅក្បែរនោះ​។ ប៉ុន្តែ ដោយសារ​សង្គ្រាម​នា​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ ត្រូវ​បាន​រង​នូវ​ការខូចខាត​ស្ទើរ​បាត់​រូបរាង​ទាំង​ស្រុង​ទៅហើយ​។ នៅ​ចុង​ទស្សវត្ស​ទី​៨០ ដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​ធ្វើ​ការសាងសង់រ​ហាត់​ទឹក នេះ​ឡើង​វិញ ប៉ុន្តែ​មិន​មាន​ផ្ទះ​លម្ដែកាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប មក​ស្រោចស្រព​កូនឈើ​នៅ​ក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​។​

​ចំណែកឯ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការជួសជុល​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ លោកស្រី​ឧកញ៉ា​មហា​ឧបាសិកា​កិត្ដិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ តាមរយៈ​ព្រះ​សទ្ធ​ម្ម​ប្ប​កាសនី​បណ្ឌិត តាត មហា​ទី ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ដោយ​បាន​ទទួល​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សា​រា ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៦០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដោយ​បូក​រួម​ទាំង​ការជួសជុល​ខ្លោងទ្វា​តា​កាវ​ផងដែរ​។​

​ក្នុងឱកាស​នោះ សម្រាប់​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ ដែល​បាន​ចូល​រួមទាំង ៣​កម្មវិធី រួមមាន​៖ ប្រជាពលរដ្ឋ​ក្រីក្រ ក្រុម​ជាង និង​កងកម្លាំង​ទាំង​បី​ប្រភេទ បាន​ទទួល​ថវិកា និង​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផងដែរ​៕

Filed in: ព័ត៌មានជាតិ