ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ខ្សែ​បន្ទាត់​ព្រំដែន !

ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ខ្សែ​បន្ទាត់​ព្រំដែន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ កុម្ភៈ ឆ្នាំ​២០២១ លោកឧ​ត្ត ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​រួម​ដំណើរ​ជាមួយ​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ចុះសួរសុខទុក្ខ និង​ពង្រឹង​ការងារ​ដល់​កងកម្លាំង ប្រដាប់អាវុធ​នៅ​តាម​គោលដៅ​ជួរមុខ​ក្នុង​ភូមិសាស្ត្រ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៩​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​នៅ​ចំណុច​ឈរជើង​ការពារ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ខ្ពស់​បន្ថែម​ទៀត​ចំពោះ​ភារកិច្ច​ដែល​អនុវត្ត​បាន​ល្អ​នា​ពេល​កន្ក​ង​មក ហើយ​ពី​ពេល​នេះ​ទៅមុខ​ត្រូវខិតខំ ទប់ស្កាត់​ឱ្យបាន​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ការរីក​រាលដាល​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​របស់​យើង​៕

Filed in: ព័ត៌មានជាតិ