ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​ខេត្ត​កំពង់ធំ ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ចំនួន ៣​ខ្នង និង​ទ្រព្យសម្បត្តិ​មួយចំនួន​នៅ​ស្រុក​ស្ទោង !

​អភិបាល​ខេត្ត​កំពង់ធំ ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ចំនួន ៣​ខ្នង និង​ទ្រព្យសម្បត្តិ​មួយចំនួន​នៅ​ស្រុក​ស្ទោង !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​លោកជំទាវ ព្រមទាំង​ប្រតិភូ​អមដំណើរ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ជា​ពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ចំនួន ៣​ខ្នង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែ​កុម្ភៈ វេលា​ម៉ោង ៧​ព្រឹក បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែភ្លើង ស្ថិតនៅ​ភូមិ​ក្រសាំង​ជ្រុំជើង ឃុំ​សំព្រោច ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​។​
​
ថ្លែង​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​នោះ​ដែរ​ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​របស់​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន ដែល​បាន​ជួប​នូវ​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​នៅពេលនេះ និង​សំដែង​នូវ​ការចូលរួម​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​លំនៅដ្ឋាន​របស់​ពុក​ម៉ែ​បងប្អូន ព្រមទាំង​បាន​អំពាវនាវ ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គីភ័យ អាច​កើតមាន​គ្រប់ពេលវេលា និង​ងាយ​ឆាបឆេះ​បំផុត​នៅ​រដូវប្រាំង និង​រដូវរំហើយ​…​ពិសេស​ភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើង​ធូប ម្យ៉ាងទៀត​ចំពោះ​ការប្រើប្រាស់​ខ្សែភ្លើង​សម្រាប់​ចម្លង​ចរន្ត​អគ្គិសនី ត្រូវ​ប្រើប្រាស់​ខ្សែភ្លើង​ដែល​មាន​ស្តង់ដា និង​ត​ភ្លើង​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​។​
​
សូមបញ្ជាក់​ថា ម្ចាស់ផ្ទះ​ដែល​ភ្លើង​ឆេះ​ផ្ទះ​មាន​ឈ្មោះ​ដូចខាងក្រោម​:
១. ម្ចាស់ផ្ទះ​ឈ្មោះ មាស ប៉ុល ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ ទំហំ​០៨​ម​x១៦ ដំបូល​ប្រក់​ក្បឿង (​ផ្ទះ​ដើមហេតុ​)
២. ម្ចាស់ផ្ទះ​ឈ្មោះ រៀម ឌន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ ទំហំ​០៨​ម​x១២​ម ដំបូល​ប្រក់​ក្បឿង​
៣. ម្ចាស់ផ្ទះ​ឈ្មោះ សុន សំបាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ផ្ទះ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ទំហំ​០៦​ម​x១២​ម ដំបូល​ប្រក់​ក្បឿង ដោយ​ប្រើប្រាស់​ឡានទឹក​ចំនួន ៤​គ្រឿង និង​កម្លាំង​សរុប​ចំនួន ៥៥​នាក់​៕

Filed in: ព័ត៌មានជាតិ