ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​គុណភាព​សាងសង់​ផ្លូវជាតិ​លេខ​២ និង​២២, សាងសង់​សម្រេច​បាន​ជាង ២៧​ភាគរយ​ហើយ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​គុណភាព​សាងសង់​ផ្លូវជាតិ​លេខ​២ និង​២២, សាងសង់​សម្រេច​បាន​ជាង ២៧​ភាគរយ​ហើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​។ មកដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ផ្លូវជាតិ​ទាំង​២​ខ្សែ​នេះ សាងសង់​សម្រេច​បាន​ជាង ២៧​ភាគរយ​ហើយ​។​

​ដំណើរ​ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង ក្រុម​ការងារ​បច្ចេកទេស​ក្រសួង តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​មើល​គុណភាព និង​វឌ្ឍនភាព​នៃ​ការសាងសង់​ថា តើ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បាន​កំណត់​ដែរ​ឬ​យ៉ាងណា និង​លើសពី​នេះ​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ផ្ដល់​អនុសាសន៍ បន្ថែម​ដល់​ភាគី​សាងសង់ ដែល​អាច​ធានា​ដល់​ការសាងសង់​ផ្លូវ​បាន​រឹងមាំ ប្រើប្រាស់​បាន​យូរអង្វែង​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៧២.១៧​គីឡូម៉ែត្រ ដែល​ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់​ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំ​បក់ មាន​ប្រវែង ៦២.៥៦​គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ​២២ ពី​អូរ​ចំ​បក់ ដល់​អង្គតាសោម មាន​ប្រវែង ៩.៦១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ​។​

​ការស្ថាបនា​ផ្លូវជាតិ​ទាំង​ពីរ​ខ្សែ​ខាងលើ ចែកចេញជា​បី​ផ្នែក រួមមាន​៖ ផ្នែក​ទី​១៖ កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់​ពី​រង្វង់​មូល​តាខ្មៅ ដល់​ផ្លូវ​ប្រសព្វ​មហាវិថី សម្តេច​តេជោ​ហ៊ុនសែន មាន​ប្រវែង ៤,៣៤​គីឡូម៉ែត្រ ដែល​នឹង​ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ២០​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC ទទឹង ១៥​ម៉ែត្រ ចែកចេញ​ជា​បួន​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ខ័ណ្ឌ​ដោយ​គំនូ​សចែក​ទ្រូងផ្លូវ​។ ចិញ្ចើម​ផ្លូវ​សង ខាង​ទទឹង ០.៥​ម៉ែត្រ ផ្លូវ​ថ្មើរជើង​សងខាង​ទទឹង ២.៥​ម៉ែត្រ ប្រព័ន្ធ​រំដោះ​ទឹក បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន​។​

​ផ្នែក​ទី​២៖ កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់​ពី​ផ្លូវ​ប្រសព្វ​មហាវិថី សម្តេច​តេជោ​ហ៊ុនសែន ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង ៤.៤១​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ២០.៥០​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ AC ទទឹង ២០.៥០​ម៉ែត្រ មាន​បួន​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) រួមមាន​៖ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង​សរុប ១៤​ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប ៥​ម៉ែត្រ ខ័ណ្ឌ​ដោយរ​បាំង​ថ្មពុះ​ចែក​ទ្រូងផ្លូវ បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន​។​

​ផ្នែក​ទី​៣៖ កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ចាប់​ពី​រង្វង់​មូល​កួរស្រូវ ដល់​ផ្លូវបំបែក​ផ្លូវជាតិ លេខ​៣ (​អង្គតាសោម​) ប្រវែង ៦៣,៤២​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​ផ្លូវ​រហូត​ដល់ ១៣​ម៉ែត្រ ដោយ​ក្រាល បេតុង​កៅស៊ូ AC ទទឹង ១៣​ម៉ែត្រ ចែកចេញ​ជា​ពីរ​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ក្នុងនោះ​រួមមាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ​ទទឹង​សរុប ៧​ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប ៦​ម៉ែត្រ ខ័ណ្ឌ​ដោយ គំនូស​ចែក​ទ្រូងផ្លូវ សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​តាម​ទីប្រជុំជន បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស ចរាច​រណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅតាម​ទីប្រជុំជន​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​នេះ​គ្រោង​ចំណាយ​ថវិកា ៥៦.១​លាន​ដុល្លា​សហរដ្ឋអាមេរិក ដែល​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង និង​ថិ​វ​កា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ គម្រោង​នេះ សាងសង់​ដោយ​យ​ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់​រយៈពេល​៣០​ខែ គឺ​ពី​ខែតុលា ឆ្នាំ​២០១៩ ដល់​ខែ​មេសា ឆ្នាំ​២០២២​។​

​សូម​ជម្រាប​ជូន​ថា យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​២ និង​២២ គិត​ត្រឹម​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ សម្រេចបាន ២៧.១០%​ហើយ​។​

​ថ្លែង​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​សាងសង់​ក៏​ដូចជា​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្នុងអំឡុងពេល​នៃ​ការចុះពិនិត្យ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្រសួង​អាច​ចរចា​រយៈពេល​នៃ​ការសាងសង់​បាន ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​គោរព​និង​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ឲ្យបាន​ជា​ដាច់ខាត​ដើម្បី​ធានា​គុណភាព​រឹងមាំ​របស់​ផ្លូវ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​ចំណេញ​ពេលវេលា​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ