ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ជូន​លោកស្រី កាម៉េ​អ៊ី ហា​រុកុ ចូលជួប​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ជូន​លោកស្រី កាម៉េ​អ៊ី ហា​រុកុ ចូលជួប​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​អង្គារ ៥​កើត ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ជូន​លោកស្រី កាម៉េ​អ៊ី ហា​រុកុ ប្រធានការិយាល័យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ​វត្តមាន​លោកស្រី ព្រមទាំង​សហការ​រី​និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការ​មក​កាន់​តួនាទី​ជា​ប្រធាន​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ប្រចាំ​នៅ​កម្ពុជា​។

​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​កន្លងមក​បាន​ជួយ​ជ្រោមជ្រែង​ការស្វែងរក​សន្តិភាព ការស្ដារ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន​ដែរ ដែល​តាមរយៈ JICA បាន​ជួយ​គាំទ្រ​លើ​ការបណ្ដុះបណ្ដាល​សមត្ថភាព​ទាំង​ក្នុង​វិស័យ​នគរបាល​ជាតិ និង​ការបណ្ដុះបណ្ដាល​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ការជួយ​បណ្ដុះបណ្ដាល​នេះ​បាន​ក្លាយ​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា ហើយ​សម្ដេច​សង្ឃឹម​ជឿជាក់ថា​តាមយៈ​អាណត្តិ​បេសកកម្ម​របស់​លោក​ស្រី នឹង​ជួយ​លើកកម្ពស់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ក៏ដូចជា​រវាង​ក្រសួងមហាផ្ទៃ និង​JICA ។​

​ជា​ការឆ្លើយតប លោកស្រី​បាន​ថ្លែងអំណរគុណ និង​ឯកភាព​ចំពោះ​ប្រសាសន៍​សម្ដេច ដោយ​បាន​បន្តថា​ជា​ការពិត​JICA និង​ក្រសួង​មហាផ្ទៃ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ណាស់ ក្នុងនោះ​JICA​បាន​ជួយ​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ តាមរយៈ​ការជួយ​កសាង​សមត្ថភាព​ធនធានមនុស្ស​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី​ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការដឹកនាំ​ដ៏​ខ្លាំងក្លា និង​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូវី​ដ​-១៩​បាន​យ៉ាង​ល្អប្រសើរ​។​

​លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បាន​ជួយ​សម្របសម្រួល​ដំណើរ​ចូល​ប្រទេស​កម្ពុជា​របស់​ក្រុម​បុគ្គលិក​JICA ក្នុង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​នេះដែរ ។​

​ភ្ជាប់​នឹង​ប្រធានបទ​នេះ លោកស្រី​បាន​លើកឡើង​ដែរ​ថា​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ បាន​ល្អ​ប្រសើរ​នេះ ក៏​ជា​លទ្ធផល​មួយ​នៃ​ដំណើរការ​ល្អប្រសើរ​ក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ផង​ដែរ​ពីព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរ​សមត្ថកិច្ច​ដល់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​នេះ បាន​ល្អប្រសើរ​។​

​ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស លោកស្រី​បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ថាប​ច្ច​ប្បន្ន JICA កំពុង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​កសាង​កម្មវិធី​បណ្ដុះបណ្ដាល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​លោក​ស្រី​ក៏​បាន​ដឹង​ថា​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កែសម្រួល និង​ដាក់​ចេញ​គោលនយោបាយ ភូមិ​.​ឃុំ​.​សង្កាត់ មាន​សុវត្ថិភាព​។

​លោកស្រី​សង្ឃឹមថា​តាមរយៈ​គម្រោង​សហប្រតិបត្តិការ​ជាមួយ​JICA លើ​ការងារ​បណ្ដុះបណ្ដាល​សមត្ថភាព​នេះ​នឹង​ជួយ​ឱ្យ​ការអនុវត្ត​គោលនយោបាយ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​

​សម្ដេច​ក្រឡាហោម បានបង្ហាញ​ភាព​រីករាយ និង​អរគុណ​ជា​ថ្មី​ទៀត​ចំពោះ​គម្រោង​សហប្រតិបត្តិការ​នេះ ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ សម្ដេច បាន​បន្ថែម​ថា​ការងារ​នេះ​មាន​សារៈសំខាន់​ណាស់ ដោយ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០២ តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ហើយ​ដែល​កាលនោះ​JICA​ក៏​បាន​ជួយ​លើ​ការងារ​នេះដែរ ។​

​សម្ដេច​បន្ត​ថា​ទោះបីជា​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ​ជួ​ប្រទះ​នូវ​បញ្ហា​ប្រឈម​ខ្លះ និង​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង​មហាផ្ទៃ នៅតែ​បន្ត​ខិតខំ​អនុវត្ត​កិច្ចកា​រនះ​ដោយ​ផ្អែក​លើ​សមិទ្ធផល​កន្លងមក ដូចជា​ការរៀបចំ​ការ​បោះឆ្នោត​ជា​ទៀងទាត់ និង​លទ្ធផល​១០​ឆ្នាំ នៃ​កម្មវិធី​ជាតិ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​មកដល់​ចំណុច​នេះ សម្ដេច​បាន​ជម្រាបជូន​លោកស្រី​ប្រធាន​JICA ថា នៅពេល​នេះ​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ បានបញ្ចប់​ហើយ ហើយ​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​កម្មវិធី​ជាតិ​១០​ឆ្នាំ​បន្តទៀត ចាប់ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៣០ ដោយ​មាន​ការងារ​ធំៗ​២​ត្រូវផ្ដោត ក្នុងនោះ​ទី​១ គឺ​ការផ្ទេរសិទ្ធិ​អំណាច និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​២ គឺ​ការផ្ទេរ​ក៏ដូចជា​ការលើកម្ពស់​សមត្ថភា​ព​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។​

​សម្ដេច​បាន​បន្ថែមថា​ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដោយ​ពេល​នេះ​ក៏​កំពុង​សហការ​ជាមួយ​ដៃគូ​ក្នុង​ការរៀបចំ​សាលា​បណ្ដុះបណ្ដាល​មន្ត្រីរាជកា​រ​ស៊ីវិល និង​មន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការបណ្ដុះបណ្ដាល​មន្ត្រី​រាជការ​ឱ្យមាន​សមត្ថ​ភាព​ដែរ​។​

​លោកស្រី​ប្រធាន​JICA បាន​ជម្រាប​សម្ដេច​ថា​បច្ចុប្បន្ន​នេះ លោកស្រី និង​សហការ​រី ក៏​កំពុង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ក្នុង​ការកសាង​កម្មវិធី​បណ្ដុះបណ្ដាល​មន្ត្រីរាជកា​រ​ស៊ីវិល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​លោក​ស្រី​ក៏​មាន​ភាព​រីករាយ​ជួយ​គាំទ្រ​ដល់​កិច្ច​ការងារ​នេះ ពិសេស​សូម​កោតសរសើរ​ឆន្ទៈ​សម្ដេច​ក្រឡាហោម ក្នុង​ការជំរុញ​ការលើកកម្ពស់​សមត្ថភាព​មន្ត្រី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​កំណែទម្រង់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ