ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ នាំយក​អំណោយ​ចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​ក្រុមគ្រួសារ​សព​កុមារ​ពីរ​នាក់​បងប្អូន​បង្កើត​ស្លាប់​ដោយ​លង់ទឹក !

ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ នាំយក​អំណោយ​ចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​ក្រុមគ្រួសារ​សព​កុមារ​ពីរ​នាក់​បងប្អូន​បង្កើត​ស្លាប់​ដោយ​លង់ទឹក !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​ក្រុមគ្រួសារ​សព​កុមារ​ពីរ​នាក់​បងប្អូន​បង្កើត​ស្លាប់​ដោយ​លង់ទឹក​។

​សព​ក្មេង​រងគ្រោះ​ទាំង​ពីរ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​វត្ត​សន្សំ​កុសល ស្ថិតនៅ​ក្នុង​ក្រុម​ទី​១ ភូមិ​សន្សំ​កុសល់​២ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
១.​ជនរងគ្រោះ​ទី​១ ឈ្មោះ សៀន រ៉ូ​ហ្សា ភេទ​ស្រី អាយុ​១២​ឆ្នាំ (​ស្លាប់​)
២.​ជនរងគ្រោះ​ទី​២ ឈ្មោះ សៀន ដេវីត ភេទ​ប្រុស អាយុ​៩​ឆ្នាំ (​ស្លាប់​)

​ស្ថិតក្នុង​ស្ថានភាព​ដ៏​សោកសង្រេង​នេះ ដោយ​ឃើញ​ពី​ទុក្ខលំបាក​របស់​ក្រុមគ្រួសារ ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល​, អង្ករ​ចំនួន​០២​កា​រ៉ុង​, ទឹកក្រូច​ចំនួន​០២​កែស​, ទឹកស៊ីអ៊ីវ​ចំនួន​០១​យួរ​, ទឹកត្រី​ចំនួន​០១​យួរ​, ទឹកបរិសុទ្ធ​ចំនួន ០១​កែស ចូលរួម​រំលែក​ទុក្ធដ៏​ក្រៀមក្រំ​ដល់​គ្រួសារសព និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ