ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

បាត់ដំបង ៖ សូមមេត្តាចូលរួមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ

បាត់ដំបង ៖ សូមមេត្តាចូលរួមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ អង្គារ ៤ កើត ខែ ផល្គុន ឆ្នាំ ជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ​២០ ២១ វេលា​ម៉ោង ០៨ និង ០៥ នាទី នៅ​ចំណុច​(​ប រិ​វេណ​ស្ថានីយ៍​រថភ្លើង​)​ស្ថិតក្នុង ក្រុមទី ១៧ ភូមិ ទួល​តា​ឯក សង្កាត់ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង ។

​ភ្លាមៗ​ក្រោម​បទ​បញ្ជា​និង​ចុះ​ទៅដល់​ទី​កន្លែង​កើតហេតុ លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​និង​បញ្ជា​ឱ្យ​រថយន្ត​អគ្គិភ័យ​ចំនួន ០៨ គ្រឿង ចេញ​ធ្វើ​សកម្មភាព​ក្នុង​ពេល​តែ​មួយ​ជួយ​ពន្លត់ ក្នុង​នោះ​រថយន្ត​ចេញពី​ស្នងការដ្ឋាន​ចំនួន ០៣​គ្រឿង​រថយន្ត​ចេញពី​ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ​ស្រុក​បាណន់​ស្រុក​ថ្មគោល​និង​ស្រុក​រតន​ម​ណ្ឌ ល​ចំនួន​០៥​គ្រឿង​ថែម​ទៀត និង​ដោយ​បាន​ការ សហ​ការណ៍​ពី​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ​ផង ទើប​អាច គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន ។

​លោក​វរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន បានបញ្ជាក់​ថា ដោយសារ​ស្ថាន ភាព ទី​កន្លែង​កើតហេតុ មាន​ផ្លូវ​តូចចង្អៀត ហើយ លំនៅដ្ឋាន​ស្ថិតនៅ​ជាប់ៗ​គ្នា​ដែល​ជា​ឧ​ប សគ្គ​ធំ​សម្រាប់​ការ​ចល័ត​រថយន្ត​អគ្គិភ័យ​ចូល​ទៅកៀក​បាន ដូច្នេះ​ក្រុម​សង្គ្រោះ​ត្រូវធ្វើ​ការបាញ់ទឹក​ពី​ចម្ងាយ​និង​ត​ទុយោ​យ៉ាង​វែង​ទើប​ចូលទៅ ដល់​ទីកន្លែង កើតហេតុ ។ លោក​បាន​បញ្ជាក់បន្ថែម​ថា ទោះជា​យ៉ាងនេះក្តី​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោកស្នងការ​កិច្ចប្រតិបត្តិការ​របស់​នគរបាល​រយៈពេល​ប្រមាណ​ជាង​មួយ​ម៉ោង​ទើប​ស្ថា ន​ភាព​អគ្គិភ័យ​បាន​ថម​ថត​និង​រលត់​ទាំងស្រុង ដោយ ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ចំនួន​១០​រថយន្ត​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគ​របា ល ក្រុង​បាត់ដំបង​បានឱ្យដឹងថា ក្នុង​គ្រោះ​អគ្គិភ័ យ នេះ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៣ ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ ហើយ​ក្នុងនោះ​មាន​លំនៅដ្ឋាន​ចំនួន ០៨​ខ្នង​និង​ទ្រព្យសម្បត្តិ​ផង​ត្រូវ​ឆេះ​អស់​ទាំងស្រុង ប៉ុន្តែ​មិន​មាន​មនុស្ស​ណា ម្នាក់​ទទួល​រងរបួស​ឬ​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​នេះ​ទេ​លោក​ឆាង វណ្ណ​ឆៃ និង​ក្រុមការងារ​អគ្គិភ័ យ​មិនទាន់ សន្និដ្ឋាន​បាន​អំពី​មូលហេតុ​នៃ​ការកើតឡើង​នូវ​គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នេះ​នៅឡើត​ទេ​ក្នុង​ពេល​នេះ ដោយ​រង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេត​សិន​ទើប​សន្និដ្ឋានបាន​។​

​ជាមួយ​ហេតុការណ៍​ដ៏​គួរឱ្យ​សោកស្តាយ​បំផុត​នេះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​ដែល បាន​ចុះ​ទៅ​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទី​កន្លែង​កើតហេតុ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ អ្នក​ប្រក​ម​អាជីវកម្ម​នានា​នៅក្នុង​ខេត្ត​បាត់ដំបង សូមមេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ជាប់​ជាប្រចាំ​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ​ត្បិត​រដូវ​នេះ​ជា​រដូវប្រាំង ដែល​មាន​ស្ថានភាព​ក្តៅ​ហួតហែង​ជាហេតុ​ងាយ​បង្ក​ឱ្យ​កើត​គ្រោះ​អគ្គិភ័យ​ណាស់ ពិសេស​សូម​ប្រុងប្រយ័ត្ន ទាំង​ភ្លើង​ទៀនធូប ភ្លើង​ជើងក្រាន​និង​ចរន្តអគ្គិសនី​។ ម្យ៉ាងទៀត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​គោរព​និង​អនុវត្ត​ឱ្យបាន​ត្រឹម ត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ជំនាញ ក្នុង​ការសាងសង់​លំនៅដ្ឋាន ព្រោះ​ថា​ការសាងសង់​លំនៅដ្ឋាន​ដែល មិន​មាន​ទុក​ច្រក​ធំ​ទូលាយ នៅពេលដែល​មាន​ករណី​អគ្គិភ័ យ​ឬ​ករណី​ជា​យថាហេតុ​ណាមួយ​កើត ឡើង នោះ​គឺ​រថយន្ត​សង្គ្រោះ​មិន​អាច​ចូល​ទៅ​បាន​ដែល​ជា​ឧបសគ្គ​ធំ​បំផុត ដូច​ករណី​អគ្គិភ័យ​នៅ​ព្រឹក​នេះ​ជា​គំរូ​ស្រាប់​៕
​បាត់ដំបង​/១៦/០២/២០២១
​ពី​ខ្ញុំ សុខ ចាន់ធូ សារព័ត៌មាន​គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​

Filed in: ព័ត៌មានជាតិ