ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋបាល​ខេត្ត​ព្រះវិហារ ហាម​ដាច់ខាត​មិនឱ្យ​មាន​ការ​ដុត​ផាវ កាំ​ជ្រួច លេង​ល្បែងស៊ីសង និង​ការហែក្បួន​បែប​សាសនា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម

រដ្ឋបាល​ខេត្ត​ព្រះវិហារ ហាម​ដាច់ខាត​មិនឱ្យ​មាន​ការ​ដុត​ផាវ កាំ​ជ្រួច លេង​ល្បែងស៊ីសង និង​ការហែក្បួន​បែប​សាសនា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះវិហារ ៖ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ប្រជាជន​ចិន វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១-១៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ រដ្ឋបាល​ខេត្ត​ព្រះវិហារ ស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យបាន​ម៉ឺ​ង​មាត់ កុំឲ្យ​មាន​ការដុ​តផាវ កាំ​ជ្រួច ឬ​បង្ក​សម្លេង​ផ្ទុះ ការ​លេងល្បែង ស៊ីសង​គ្រប់​ប្រភេទ និង​ការហែក្បួន​បែប​សាសនា​ឫ​ប្រពៃណី​នៅ​តាម​ទីសាធារណៈ​។​

​នៅក្នុង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដែល Fresh News ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បានឱ្យដឹង​ទៀត​ថា អាជ្ញាធរ​មាន សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដាច់ខាត​មិន​ត្រូវឲ្យមាន​ការនាំចូល​ផាវ កាំ​ជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ហើយ​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់ ទីកន្លែង​ក្នុង​ខេត្ត​ផងដែរ​។​

​ទន្ទឹម​នឹង​នេះ​ត្រូវ​រៀបចំ​ផែនការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅតាម​ទីសាធារណៈ ព្រមទាំង​ត្រូវ​ត្រៀម​សម្រួល​ចរាច​រណ៍​តាម​ដងផ្លូវ​នានា​ក្នុង​ខេត្ត ដើម្បី​កុំឲ្យ​មាន​ការកកស្ទះ​។​

​ជាមួយគ្នា​នេះ​សូម​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​សូម​ផ្សព្វផ្សាយ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​អុជ​ធូប​ទៀន ក្រដាស​សែន ដែល​បង្ក​ឲ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជា​យថាហេតុ ៕

 

Filed in: ព័ត៌មានជាតិ