ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​កម្លាំង គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​កម្លាំង គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

– អរគុណ​សន្តិភាព​!
– អរគុណ​នយោបាយ ឈ្នះ ឈ្នះ​!
– ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​!

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រៀងរាល់​ព្រឹក​ថ្ងៃ​ចន្ទ​។ ក្រោយ​ពី​គោរព​ទង់ជាតិ​រួច សមាជិក​នាយទាហាន នាយទាហានរង ទាំងអស់​បាន​ចូលរួម​ស្តាប់​នូវ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តី​ពី​វិធានការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) ដោយ​ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​បង្ការ​ទប់ស្កាត់​ទាន់ពេលវេលា នូវ​ជម្ងឺ​កូវី​ដ​-១៩ (Covid-19) យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​តាម​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍​ផងដែរ​។ បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក មេបញ្ជាការ បាន​ណែនាំ​ដល់ នាយទាហាន នាយទាហានរង ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ត្រៀម​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន ជា​ពិសេស​បាន​ក្រើនរំលឹក​ពី​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ការចម្លង​ជម្ងឺ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យបាន​ខ្ជាប់ខ្ជួន​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ