ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ការរីកចម្រើន វិស័យ​បាល់ទាត់ នៅ​សាលា​បាក់​ទូក​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ការរីកចម្រើន វិស័យ​បាល់ទាត់ នៅ​សាលា​បាក់​ទូក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ​ចូលនិវត្តន៍ និង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ​បាក់​ទូក ក្រោយពី​បាន​រៀបចំ​កែលម្អ​បន្ថែម​ជាថ្មី ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ដែល​មាន​បទពិសោធន៍​រៀបចំ​តារាង​បាល់ទាត់ ក្រាល​ស្មៅ​សិប្ប​និមិត្ត​។​
​
ក្នុងឱកាស​នោះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ឌួង មាស​ចម្រើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក លោក​បណ្ឌិត អ៊ឹម​សុធារិទ្ធ តំណាង​ក្រុមហ៊ុន ជីប ម៉ុង លោក សោម សុ​និមិត្ត តំណាង​ដៃគូ​អភិវឌ្ឍ​តារាង​បាល់ទាត់ និង លោក លោកស្រី នាយករង​-​បុគ្គលិក​សិក្សា អតីត​លោកគ្រូ​អ្នកគ្រូ អតីត​សិស្ស សាលា​បាក់​ទូក នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គណ​:​កម្ម​ការរៀបចំ​ការប្រកួត ក្រុម​កីឡាករ​បាល់ទាត់ ព្រមទាំង​ក្មួយៗ សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មាន​ប្រសា​ស​ថា ការជ្រើសរើស​ដៃគូ​អភិវឌ្ឍន៍ របស់​គណៈកម្មការ ទ្រទ្រង់​សាលា គណៈនាយក​សាលា និង​ក្រុមបច្ចេកទេស នៃ​សាលា​បាក់​ទូក មក​អភិវឌ្ឍន៍​នូវ​តារាង​បាល់ទាត់ គឺជា​ការ រីកចម្រើន​ថ្មី​មួយ​របស់​សាលា​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ នា​សម័យ​បច្ចុប្បន្ន ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិត ដូច្នេះ​លោក​សង្ឃឹមថា តារាង​បាល់ទាត់​មួយ​នេះ នឹង​បាន​ជា​ប្រយោជន៍ ដល់​ប្អូនៗ​យុវជន​ជំនាន់​ក្រោយ ក្នុង​ការលើកស្ទួយ​វិស័យ​បាល់ទាត់​ឲ្យ​រីកចម្រើនត​ទៅ និង​ជួយ​លើកមុខ​លើក​មាត់ ប្រទេសជាតិ​យើង នៅលើ​ឆាក​អន្តរជាតិ​។​
​បន្ទាប់​ពី​កាត់​ខ្សែបូរ សម្ពោធ​ទីលាន​បាល់ទាត់​រួច គណអធិបតី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ បាននាំគ្នា​ទស្សនា ការប្រកួត​ផ្តាច់​ព្រ័ត យក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ រហូត​ចប់​កា​ប្រកួត និង​បាន​ប្រគល់​មេដាយ​ពានរង្វាន់​ជ័យលាភី​ដល់​ក្រុម​កីឡាបាល់ទាត់​ទាំង​៣​ចំណាត់​ថ្នាក់​ខាងលើ មាន មេដាយមាស ប្រាក់ និង​សំរិទ្ធ ថវិកា​លើកទឹកចិត្ត មី ភេសជ្ជៈ​មួយចំនួន និង​បាល់ទាត់ ផងដែរ​៕

​

Filed in: ព័ត៌មានជាតិ