ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាលខេត្ត​ប៉ៃលិន ផ្តល់​ភាព​កក់ក្តៅ​ដល់​កុមារ​កំព្រា នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​

អភិបាលខេត្ត​ប៉ៃលិន ផ្តល់​ភាព​កក់ក្តៅ​ដល់​កុមារ​កំព្រា នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរ​សុខទុក្ខ​មន្ត្រីរាជកា​រ ម៉ែ​ដោះ កូនៗ​កុមារកំព្រា នៅ​មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្ត​ប៉ៃលិន ។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន​នាំមក​នូវ​ក្តី​អាណិត​ស្រលាញ់​ពី​សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​កូនៗ​ចៅៗ ដែល​កំព្រា​គ្មាន​ឳ​ពុក​ម្តាយ គ្មាន​ភាព​កក់ក្តៅ​ក្នុង​ជីវិត ។​

​ក្នុងនាម​លោក​ជំទាវ បាន​ស្នើ​អោយ​ប្រធាន​មណ្ឌល និង​ម៉ែ​ដោះ យកចិត្តទុកដាក់​មើលថែ​កុមារ​ទាំងអស់​អោយបាន​ល្អ ចេះ​អនាម័យ​ខ្លួនប្រាណ បង្ហាត់បង្រៀន​បន្ថែម​អោយ​កុមារ​មាន​ចំណេះដឹង មាន​សីលធ៌ម សុ​ជីវ​ធ៌ម​ល្អ​ក្នុង​ការរស់នៅ​ក្នុង​មណ្ឌល និង​ក្នុង​សង្គម និង​ចូលរួម​កែលម្អ​បរិស្ថាន​ក្នុង​មណ្ឌល​អោយ​កាន់តែ​ល្អ​ស្រស់បំព្រង​ជាប្រចាំ ហើយ​សម្រាប់​កូនៗ​ចៅៗ​ដែល​រស់នៅ​ក្នុង​មណ្ឌល​ត្រូវ​ស្តាប់​ដំបូន្មាន​អ្នកគ្រូ លោកគ្រូ ម៉ែ​ដោះ ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែង​ពាលា ត្រូវ​ខំ​សិក្សា​រៀនសូត្រ កុំ​បាក់​ទឹកចិត្ត ឬ​អស់សង្ឃឹម​ក្នុង​ជីវិត​អោយសោះ បើ​កូនៗ​ចៅៗ​ណា​តស៊ូ​រៀនសូត្រ លោក​នឹង​ជម្រុញ ឧបត្ថម្ភ​អោយ​បន្ត​ការសិក្សា​រហូត​ចប់​មហាវិទ្យាល័យ ។ លោកជំទាវ ក៏​បាន​ឧបត្ថម្ភ​ចំណីអាហារ និង​ថវិកា​មួយ​ចំនួន​ដល់​មណ្ឌល ម៉ែ​ដោះ និង​កូនៗ​ចៅៗ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ