ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​ការថ្លែងអំណរគុណ​ចំពោះ លោក អាំង ខេង​សុផារ៉ា​ត​, លោក តន កុសល​, លោកស្រី ហេង ស្រី​ពៅ និង​លោក ស៊ីន វណ្ណឌី !

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​ការថ្លែងអំណរគុណ​ចំពោះ លោក អាំង ខេង​សុផារ៉ា​ត​, លោក តន កុសល​, លោកស្រី ហេង ស្រី​ពៅ និង​លោក ស៊ីន វណ្ណឌី !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​អំណោយ​ពី សប្បុរសជន​គឺ លោក អាំង ខេង​សុផារ៉ា​ត​, លោក តន កុសល និង​លោកស្រី ហេង ស្រី​ពៅ បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៣​លាន​រៀល​, អង្ករ ០១​តោន​, ទឹកស៊ីអ៊ីវ ៥០​កេស​, និង​សប្បុរសជន​ម្នាក់​ទៀត​គឺ​លោក ស៊ីន វណ្ណឌី បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០​ដុល្លារ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍ ចែក​ជូន​បន្ត ទៅ​ដល់​ជនទីទាល់ក្រ និង​ចាស់ជរា​ទុរគត់​ដ៏ទៃទៀត ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តីស្រលាញ់​នាពេល​ខាងមុខ​នេះ​។​

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង និង លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរជន​ខាងលើ ដែល​មានចិត្ត​ជ្រះថ្លា​បាន​លះបង់​ចែករំលែក​ធនធាន​ផ្ទាល់​ខ្លួន​ឱ្យ​ទៅជា​ទាន​ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកដទៃ​នាពេលនេះ​៕
​

Filed in: ព័ត៌មានជាតិ