ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​ខេត្ត​កំពត ណែនាំ​ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​អនុវត្ត​បទបញ្ជា​សម្ដេច​តេជោ​ហ៊ុន សែន ដើម្បី​បង្ការ​ទប់ស្កាត់​កូវី​ដ​-១៩

អភិបាល​ខេត្ត​កំពត ណែនាំ​ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​អនុវត្ត​បទបញ្ជា​សម្ដេច​តេជោ​ហ៊ុន សែន ដើម្បី​បង្ការ​ទប់ស្កាត់​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​ទទួលបាន​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការដាក់​វិធានការ​រឹតបន្តឹង​ឱ្យ​អាជ្ញាធរ​ខេត្ត ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​ការបង្ការ​ទប់ស្កាត់​នៃ​ការ​នាំចូល មេ​រោគកូ​វីដ​១៩​មក​ក្នុង​ប្រទេស ពិសេស​ការ​ផ្ទុះឡើង​នៅ​ក្នុង​សហគម​ន៍​មួយ​ចំនួន​នៃ​ប្រទេស​វៀតណាម​ពេល​ថ្មីៗ​នេះ​។​

​ដើម្បី​អនុវត្ត​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត​មួយចំនួន នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ ២០២១ បាន​ចុះ​ទៅ​ដល់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​ស្រុក សមត្ថកិច្ច​កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ ឈរជើង​តាម​ច្រកទ្វារ និង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដើម្បី​ដាក់​ជា​វិធានការ រឹតបន្ដឹង​ឲ្យ​អនុវត្ត បាន​ម៉ឺងម៉ាត់ ពី​បញ្ហា​ការបង្ការ​ទប់ស្កាត់ ការនាំ​ចូល​មេ​រោគកូ​វីត​១៩​មក​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា បើទោះបី​រយៈពេល​កន្លងមក អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង​តាម​ច្រកទ្វារ​និង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម បាន​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​ក្រសួងមហាផ្ទៃ ក្នុង​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ត​១៩​មាន​លក្ខណៈ​ល្អប្រសើរ​យ៉ាងណាក្ដី ។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ គ្រប់​អាជ្ញាធរ​ស្រុក កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​នៅ​ច្រកទ្វារ និង​ឈរជើង​តាម​បណ្ដា​ខ្សែ​បន្ទាប់​ព្រំដែន​គោក​និង​ព្រំដែន​ទឹក កម្ពុជា​-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ទាំងអស់ ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត បទបញ្ជា​របស់​សម្ដេច​តេជោ​ហ៊ុន សែន ក្នុង​ការបង្ការ​ទប់ស្កាត់​ការនាំ​ចូល​នៃ​ជំងឺ​កូវី​ដ​១៩​ពី​បណ្ដា​ប្រទេសជិតខាង​ជាប់​ព្រំដែន​។ ជា ពិសេស​សម្រាប់​ខេត្ត​កំពត​ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ឲ្យបាន​ម៉ឺងម៉ាត់​និង​មាន​ប្រសិ​ទ្ធភាព​ដាច់ខាត​។​

​លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដាក់​ជា​វិធានការ ដល់​កងកម្លាំង​សមត្ថកិច្ច​ឈរជើង តាម​ច្រកទ្វារ​និង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​គោក​ព្រំដែន​ទឹក​រវាង​កម្ពុជា​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ទាំងអស់​។ ស្ថិតនៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ គឺ​ត្រូវ​ទប់ស្កាត់​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ករណី​ដែល​មិន​មាន​ការចាំបាច់​ធំដុំ​បំផុត ហើយ​ចំពោះ​ការវិល​ចូល​មក កម្ពុជា​វិញ​មិន​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ ឬ​បរទេស​ត្រូវ​តែ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ជា​ដាច់ខាត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​គ្មាន​ការលើកលែង​។ ពិសេស​ផងដែរ​ក៏​ត្រូវ​រឹតបន្តឹង​ហាមឃាត់​មិន​ត្រូវ​អនុញ្ញាត​ឲ្យមាន​ការលួ​ច​ចេញ​ចូល​តាម​បណ្តា​ច្រករបៀង​ទាំងអស់ ព្រមទាំង​ព្រំដែន​ទឹក​ក៏​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​ផងដែរ​។​ចំពោះ​រាល់​ទំនិញ​ចេញ​ចូល ត្រូវ​ឱ្យមាន​ដំណើរការ​ធម្មតា ប៉ុន្តែ​ត្រូវ​ត្រួតពិនិត្យ ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ