ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្ដេច​តេ​ជោនា​យករ​ដ្ធ​មន្ដ្រី ហ៊ុន សែន បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!

សម្ដេច​តេ​ជោនា​យករ​ដ្ធ​មន្ដ្រី ហ៊ុន សែន បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២១ វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ក្រសួង​ការពារ​ជាតិចិន​មកកាន់​ក្រសួងការពារជាតិ​កម្ពុ​ជា​នឹង​ដឹក​មកដល់​កម្ពុជា​ចំនួន​៦០​ម៉ឺន​ដូ​សនៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៧​កុម្ភៈ​២០២១​ដែល​ជា​ដំណាក់កាល​ដំបូង​នៃ​ជំនួយ​ចំនួន​១​លាន​ដូស​។​
​
ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​១០​កុម្ភៈ​២០២១ ដំណើរការ​ចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដែល​ខ្លួន​ខ្ញុំ​នឹង​ទទួល​មុនគេ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត លើកលែងតែ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​គាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​ហើយ​។​
​ការចាក់​វ៉ាក់សាំង​នេះ​នឹង​មាន​ការផ្សាយ​ផ្ទាល់​និង​បន្ទាប់​ពី​ចាក់​រួច​ខ្ញុំ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​តែម្តង​។​

​សូម​ជំរាប​ជូន​បន្ថែមថា ថ្ងៃនេះ​ជា​ខួប​មួយ​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(៥ កុម្ភៈ ២០២០ -៥​កុម្ភៈ ២០២១)​ដែល​ជា​ទស្សនកិច្ច​មាន​អត្ថន័យ​ដ៍​ជ្រាលជ្រៅ​នៃ​ចំណង​មិត្តភាព សាមគ្គីភាព​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​ចិន​កំពុង​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូរ៉ូណា ដែល​ក្រោយ​នេះ​ហៅ​ថាកូ​វីដ​១៩ ដែល​ពេលនោះ​ខ្ញុំ​បាន​ប្រើពាក្យ​ថា​(​ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​​លំបាក​)​។​

​សូម​អរគុណ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ភីង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី កឺ​ឈាង និង​ថ្នាក់ដឹកនាំ​ចិន​ផ្សេងទៀត​ដែល​បាន​ទទួល​រូប​ខ្ញុំ​និង​គណប្រតិភូ ជា​ពិសេស​បាន​ជួយ​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​រាប់ទាំង​នៅ​ទីក្រុង​វូ​ហាន​ផង​អោយ​ជៀសផុត​ពី​ជម្ងឺឆ្លង​និង​ទទួលបាន​នូវ​ការសិក្សា​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​ប្រទេស​ចិន​ជា​មិត្ត​៕
​

Filed in: ព័ត៌មានជាតិ