ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ថ្នាក់ដឹកនាំ​ខេត្ត​ឧត្តរមានជ័យ បើក​កិច្ចប្រជុំ​ពង្រឹង​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ !

​ថ្នាក់ដឹកនាំ​ខេត្ត​ឧត្តរមានជ័យ បើក​កិច្ចប្រជុំ​ពង្រឹង​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ ថ្នាក់ដឹកនាំ​ខេត្ត​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ក្នុង​ទិសដៅ​ពង្រឹង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។ កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​វត្តមាន ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត និង​ឯកឧត្ដម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ព្រំដែន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​អង្គភាព​ទៀត​។​
​នៅក្នុង​ឱកាស​នោះ​ឯកឧត្ដម ប៉ែន កុសល្យ បាន​ថ្លែងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងទិសដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ លោក​បាន​ណែនាំ​ដល់​អភិបាលរង​ខេត្ត ទទួលបន្ទុក​តាម​ក្រុង​ស្រុក​និមួយៗ ត្រូវ​សហការ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ និង​មន្ទីរ​ពាក់ព័ន្ធ​នានា យកចិត្តទុកដាក់​តាម​ដាន​នៅតាម​មណ្ឌល​ធ្វើ​ចត្តា​ឡីស័​កនៅ​ច្រកទ្វារព្រំដែន​នានា ក្នុងទិសដៅ​មិន​ឲ្យ​នណាម្នាក់​ឆ្លងកាត់​ដោយ មិន​បាន​ត្រួតពិនិត្យ​និង​មិន​បាន​ធ្វើ​ចត្តា​ឡីស័​ក​នោះ​ឡើយ​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​លើកឡើង​ដោយ​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​ប្អូនៗ​សិស្សានុសិស្ស ដែល​រហូត​មកដល់​ថ្ងៃ​នេះ​មិន​ទាន់​បាន​ចូលរៀន ដោយសារ​សាលារៀន​ត្រូវបាន​យក​ទៅ​ធ្វើជា​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​បងប្អូន​ពលក​រ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

ឯកឧត្ដម​ថា «​ក្រៅ​ពី​យក​សាលារៀន​ធ្វើជា​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក ពេលនេះ​យើង​កំពុង​រៀបចំ​តម្លើង​តង់​ចំនួន​១០០ នៅក្នុង​បរិវេណ​កីឡដ្ឋាន​ខេត្ត ដើម្បី​ធ្វើជា​ទីតាំង​ចត្តា​ឡីស័​ក​ថែមទៀត​ផង​។ ពេលនេះ​យើង​កំពុង​តែ​រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង និង​រៀបចំ​សង់​បន្ទប់​អនាម័យ​ចំនួន​៣០​ផងដែរ​»​។​

ឯកឧត្ដម ប៉ែន កុសល្យ បាន​ណែនាំ​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​ប្រចាំការ​តាម​ច្រក​ត្រួតពិនិត្យ​តាម​ព្រំដែន ត្រូវ​ពន្យល់​ពលករ​ពី​ការធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ បន្ទាប់​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ មុន​នឹង​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ ស្រុកកំណើត​។ លោក​ក៏​បាន​ណែនាំ​ឲ្យ​ត្រួតពិនិត្យតាម​ព្រំដែន​ក្រែង​មាន​ឆក​ល្វែង​កន្លែ​ង​ណាមួយ​ដែល​យើង​មិនដឹង ហើយ​ចំពោះ​ការចេញចូល​គឺត្រូវធ្វើ​ចត្តា​ឡីស័​ក​ដាច់​ខាត​។​

​ឯកឧត្ដម​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា​។ «​យើង​មាន​ការលំបាក​តិច​ទេ តែ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន វិញ គឺ​លោក​មាន​ការ​ព្រួយ​បានរ​ម្ភជាង​យើង​១០០០​ដង ហើយ​លោក​បាន​ណែនាំ​បន្ថែម​ឲ្យ​ពង្រឹង​គណៈកម្មាការ​កូ​វីដនៅ​តាម​ក្រុង​ស្រុក​ឡើងវិញ ពិសេស​គណៈកម្មការ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​តាម​មណ្ឌល​ធ្វើ​ចត្តា​ឡីស័​កនា​នា ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​យាម​នៅ​ទីនោះ​៕

Filed in: ព័ត៌មានជាតិ