ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន ដាក់​ចេញ​បទបញ្ជា​អនុវត្តន៍​ឱ្យ​ម៉ឺងម៉ាត់​ទប់ស្កាត់​កុំឱ្យ​មាន​ការ​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​វៀតណាម និង​ថៃ ទៅ​ក្នុង​សហគមន៍

សម្តេច​តេជោ ហ៊ុន សែន ដាក់​ចេញ​បទបញ្ជា​អនុវត្តន៍​ឱ្យ​ម៉ឺងម៉ាត់​ទប់ស្កាត់​កុំឱ្យ​មាន​ការ​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​វៀតណាម និង​ថៃ ទៅ​ក្នុង​សហគមន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ដាក់ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់​ថ្មី​មួយទៀត ដោយ​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ឱ្យ​ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ពី​ប្រទេស​វៀតណាម ចូលមក​ក្នុង​ប្រទេស​កម្ពុជា​។​
​ក្នុង​សារ​សំឡេង​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មាន​ការធ្វើ​ចត្តា​ឡី​ស័ករាល់​ឆ្លង​ព្រំដែន​ប្រទេស​ទាំង​ពីរ​។​
​
សម្តេច​តេជោ បាន​គូសបញ្ជាក់​ដូច្នេះ «​ខ្ញុំ​សូម​ប្រកាស​ឱ្យ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ប្រទេស​វៀតណាម​ទាំងអស់ ពី​ខេត្ត​កំពត រហូតដល់​ខេត្ត​រតនគិរី ចាត់វិធានការ​បន្ទាន់​ទប់ស្កាត់​កុំឱ្យ​មាន​ការ​ឆ្លង​ទៅ​ឆ្លង​មក​របស់​ប្រជាជន​ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​វៀតណាម​។ ប្រជាជន​កម្ពុជា ដែល​ឆ្លងទៅ​ប្រទេស​វៀតណាម ក៏​ត្រូវតែ​ធ្វើ​ចត្តា​ឡីស័​កដោយ​អាជ្ញាធរ​វៀតណា​ម ដូច​ដែល​ធ្វើ​កន្លង​ទៅ​។ រីឯ​ប្រជាជន​វៀតណាម ដែល​ឆ្លង​ចូលមក​កម្ពុជា ក៏​ត្រូវតែ​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុងប្រទេស​កម្ពុជា​ផង​ដែរ​។ ប្រជាជន​កម្ពុជា ដែល​ចេញពី​ប្រទេស​វៀតណាម ចូលមក​ក្នុង​ប្រទេស​កម្ពុជាក៏​ត្រូវតែ​រៀបចំ​ធ្វើ​ចត្តា​ឡីស័​ក​ផងដែរ​»​។​
​
សម្តេច​តេជោ​បន្តថា «​ប្រការ​នេះ​ពឹងពាក់​ទាំងស្រុង​ទៅ​លើ​អាជ្ញាធរ អភិបាលខេត្ត ដឹកនាំ​ការងារ​នេះ ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ឈរជើង​បិទ​ខ្ទប់​ឱ្យ​ខាន​តែ​បាន​នូវ​ការឆ្លង​តាម​ច្រករបៀង​ទាំង​នៅ​តាម​ព្រំដែន និង​ត្រួតពិនិត្យ​នៅ​ខាងក្នុង​ឱ្យបាន​ម៉ត់ចត់ ហើយ​តម្រូវ​ឱ្យ​រៀបចំ​តំបន់​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​រឹងមាំ​បំផុត​»​។​
​
សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា រាល់​អ្នក​ឆ្លង​ចូលមក​ប្រទេស​កម្ពុជា ត្រូវតែ​តម្រូវឱ្យធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ជា​ដាច់ខាត​។​
​
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ទៅ​ដល់​ក្រសួង​សុខាភិបាល ត្រូវ​ផ្គត់ផ្គង់​ទៅ​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន​វៀតណាម​។ ជាមួយគ្នា​នេះ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ត្រូវ​ពិនិត្យមើល​មាន​អ្វី​ខ្វះខាត ហើយ​លើក​សំណើ​មក​ក្រសួង​សុខាភិបាល ដើម្បី​ជួយ​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក​។​
​
សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ខ្លាច​មាន​ការឆ្លង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម នា​សប្តាហ៍​ក្រោយនេះ​។ សម្តេច​តេជោ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពង្រាយ​កម្លាំង​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការចេញចូល​របស់​ប្រជាជន​ទៅតាម​ច្រករបៀង​នានា​។​
​តែ​ទោះជា​យ៉ាងណា​សម្រាប់​ការ​ដឹកទំនិញ​ចេញ​ចូល​ប្រទេស​ទាំង​ពីរ​នៅ​មាន​ការសម្របសម្រួល ដូច​ការព្រមព្រៀង​គ្នា​កាលពី​ខែ​មីនា ឆ្នាំ​២០២០ ដោយ​មិន​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ដឹក​ទំនិញ​ឆ្លង​ដែន​នោះ​ទេ​។​
​
សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​បន្ថែមថា «​នេះ​ជា​វិធានការ​បន្ទាន់ ដើម្បី​ឆ្លើយតប​ជាមួយ​សភាពការណ៍​ដែល​កំពុង​ហ៊ុមព័ទ្ធ​យើង​ពី​ទិស​ខាងលិច​ព្រំដែន​កម្ពុជា​-​ថៃ និង​ទិស​ខាងកើត គឺ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ប្រសិនបើ​យើង​មាន​ការធ្វេសប្រហែស​ប្រទេស​យើង​នឹង​មាន​ការ​ខ្ទេចខ្ទាំ​ទៅ​ដោយកូវី​ដ​១៩ ដែល​រុញច្រាន​ពី​ប្រទេស​ថៃ​មក​ផង និង​រុញច្រាន​ពី​ប្រទេស​វៀតណាម​មក​ផង​»​។​
​
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តថា «​ខ្ញុំ​ដាក់​បញ្ជា​ដោយ​ម៉ឺងម៉ាត់​ឱ្យ​កម្លាំង​ប្រដាប់អាវុធ​។ ជាពិសេស​គឺ​នគរបាល​ការពារ​ព្រំដែន កងទ័ពជើងគោក​ដែល​រួម​មាន​បណ្តា​ភូមិភាគ​ជាប់​ព្រំដែន​វៀតណាម ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​រួម​ជាមួយ​កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត មាន​ទាំង​នគរបាល និង​អាវុធហត្ថ ដើម្បី​ត្រួតពិនិត្យ​ឱ្យបាន​តឹងរឹង​បំផុត​នៅ​តាម​ព្រំដែន​កម្ពុជា -​វៀតណាម​»​។​
​
ក្នុង​សារ​សំឡេង​នេះ ដោយ​បារម្ភ​ខ្លាច​ផ្ទុះ​បាតុភាព​ណាមួយ​នៅតាម​ព្រំដែន​កន្លែង​មិន​ទាន់​ដាច់​ស្រេច​នោះ សម្តេច​តេជោ បាន​ហាម​មិន​ឱ្យ​ដាក់​កងទ័ព​ទៅ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ដាច់​ស្រេច​នោះឡើយ​។​
​
សម្តេច​តេជោ បាន​គូសបញ្ជាក់ថា នេះ​គ្រាន់តែ​ជាការ​ល្បាត​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ប៉ុណ្ណោះ មិនមែន​ទៅ​បោះទ័ព​នៅ​កន្លែង​នេះ ឬ​កន្លែង​នោះ​នោះទេ ដើម្បី​ចៀសវាង​នូវ​ការភ័ន្តច្រឡំ​ណាមួយ​ពី​សំណាក់​ប្រទេស​ជា​មិត្ត​៕

Filed in: ព័ត៌មានជាតិ