ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​មួយ​កន្លែង នៅ​ទួល​ពង្រ និង​ស្ដារ​ប្រឡាយ​ចាស់​ឡើងវិញ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​មួយ​កន្លែង នៅ​ទួល​ពង្រ និង​ស្ដារ​ប្រឡាយ​ចាស់​ឡើងវិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​តំបន់​ជាយក្រុង ពិសេស​នៅ​ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​មួយ​កន្លែង​ទៀត នៅ​ទួល​ពង្រ ដែល​មានឈ្មោះ​ថា «​ស្ថានីយ៍​បូមទឹក​ទួល​ពង្រ​» ជាមួយនឹង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់​លូ​ជ្រុង​ឲ្យបាន​ទំហំ​ទទឹង​៨​ម៉ែត្រ​។​

​គម្រោង​ខាងលើ​នេះ បានលើកឡើង នៅក្នុង​អង្គប្រជុំ​ពិភាក្សា​មួយ ដើម្បី​រំដោះ​ទឹក​នៅ​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​៣ និង​មន្ត្រី​ជំនាញ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង​។​

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ថា គម្រោង​នេះ​មន្ដ្រី​ជំនាញ បាន​សិក្សា​រួចហើយ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថានីយ៍​បូមទឹក​ថ្មី​មួយកន្លែង​ទៀត នៅ​ទួល​ពង្រ ដែល​មានឈ្មោះ​ថា «​ស្ថានីយ៍​បូមទឹក​ទួល​ពង្រ​» ជាមួយនឹង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់​លូ​ជ្រុង​ឲ្យបាន​ទំហំ​ទទឹង​៨​ម៉ែត្រ នៅ​ទីតាំង​ចាំបាច់​។​

​លោក​បន្តថា ស្ថានីយ៍​បូមទឹក​ទួល​ពង្រ​នេះ ត្រូវ​បំពាក់​ម៉ាស៊ីនបូមទឹក ចំនួន​៣​គ្រឿង ដែល​អាច​រំដោះ​ទឹកបាន នៅ​តំបន់​ទួល​ពង្រ ត្រពាំង​ថ្លឹង និង​តំបន់​ជុំវិញ​។ គម្រោង​នេះ​នឹង​បើក​ការដ្ឋាន​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ហើយ​គ្រោង​បញ្ចប់​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២១ បើសិន​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ថវិកា​គ្រប់គ្រាន់ និង​មាន​ការឯកភាព​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្រៅ​ពី​គម្រោង​កសាង​ស្ថានីយ៍​បូមទឹក​ទួល​ពង្រ ជា​ការងារ​ចំពោះ​មុខ​យើង​ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង​ឲ្យបាន​ទទឹង​៨​ម៉ែត្រ បណ្ដោយ​៤,៥៤៥​ម៉ែត្រ ចាប់​ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២.៦៥​ម៉ែត្រ​គុណ ២.៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីប​ម៉ុង ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្រប​តាម​ផ្លូវជាតិ​លេខ​៣ ទំហំ​៦​ម៉ែត្រ គុណ​២​ម៉ែត្រ ប្រវែង​១,២២០​ម៉ែត្រ ចាប់ពី​បូរី Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់ មាន​ចំនួន​៧​កន្លែង​ផងដែរ​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​ការងារ​រំដោះ​ទឹក ត្រូវតែ​ធ្វើ​ហើយ​ទាំង​ការស្តារ​ប្រឡាយ ឲ្យបាន​ធំ​រហូតដល់​៨​ម៉ែត្រ និង​ការងារ​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួល​ពង្រ​ជាដើម​។ អ្វី​ដែល​សំខាន់​នោះ គឺ​បញ្ហា​ថវិកា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​ត្រូវតែ​ប្រឹងប្រែង ជាមួយនឹង​ការគៀងគរ​ពី​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​បុរី​ធំៗ​ឲ្យចូល​រួម​។​

​លោក ឃួ​ង ស្រេង បាន​បន្ថែមថា ដើម្បី​ឲ្យ​ការងារ​ខាងលើ​នេះ ដំណើរការ​ទៅ​ដោយ​រលូន និង​លឿន​ទាន់​ពេលវេលា​នោះ នៅ​ថ្ងៃ​សៅរ៍​នា​ចុង​សប្តាហ៍​នេះ លោក​នឹង​អញ្ចឹញ​ចុះទៅ​ពិនិត្យ​ប្រឡាយ និង​ទីតាំង​ខាងលើ​ដោយ​ផ្ទាល់​តែម្តង ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យបាន​លឿន​ទាន់​រដូវប្រាំ​ងងាយ​ស្រួល​ធ្វើការ ដើម្បី​បញ្ចៀស​នូវ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នា​រដូវវស្សា​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ