ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ដឹកនាំ​ប្រតិភូ​ជូនពរ​ឯកអគ្គរដ្ឋទូត និង​អនុព័ន្ធយោធា​ចិន ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​.!

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ដឹកនាំ​ប្រតិភូ​ជូនពរ​ឯកអគ្គរដ្ឋទូត និង​អនុព័ន្ធយោធា​ចិន ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​.!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុងឱកាស​ដែល​ប្រជាជន​ចិន ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ជា​ប្រពៃណី នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ដឹកនាំ​ប្រតិភូ​នាំយក​វត្ថុ​អនុស្សាវរីយ៍​ជូនពរ ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក​វរសេនីយ៍ឯក​ពិសេស លី ជី​ង​ហ្វីង ប្រធាន​អនុព័ន្ធយោធា​ចិន ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ កុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​នៅក្នុង​ឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ជូនពរ​ដល់​ឯកឧត្តម វ៉ាង វិន​ធាន ព្រមទាំង​សហការី និង​លោក​វរសេនីយ៍ឯក​ពិសេស លី ជី​ង​ហ្វីង សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុង​ភារកិច្ច​ដែល​បក្ស និង​រដ្ឋាភិបាល​ប្រគល់ឲ្យ​។​

​ឆ្លៀត​ក្នុង​ឱកាស​ជូនពរ​ឆ្នាំ​ថ្មី ដល់​ថ្នាក់ដឹកនាំ​ស្ថានទូត​ចិន ក៏ដូចជា​អនុព័ន្ធយោធា​ចិន នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​ចិន ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា​នូវ​សម្ភារ​បរិក្ខារ​សុខាភិបាល ក៏ដូចជា​អ្នកបច្ចេកទេស​ពេទ្យ​ប្រកបដោយ​វិជ្ជាជីវៈ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​១៩ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ចំនួន​១​លាន​ដូស​ដល់កម្ពុជា​។​

​ក្នុង​កិច្ច​ឆ្លើយតប ឯកឧត្ដម វ៉ាង វិន​ធាន បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​អគ្គបញ្ជាការ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​មក​ជូនពរ​ឆ្នាំ​ថ្មី​នា​ឱកាស​នេះ ដោយ​ឯកឧត្ដម​បាន​សម្តែង​នូវ​ក្តីជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ មាន​ភាព​រីកចំរើន​ឥតឈប់ឈរ​៕

Filed in: ព័ត៌មានជាតិ